Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ស៊ូបញ្ចាំផ្ទះទិញផ្លែមៀនពីកសិករក្រីក្រ ដើម្បីដោះទ័ល សុំការយោគយល់ ពីម្ចាស់ចម្ការដែលជាអ្នកមាន

spot_img

ភ្នំពេញ ៖ នៅលើទំព័រហ្វេសប៊ុករបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២១ បានសរសេរព័ត៌មានថា ការដែលសម្តេចប្រមូលទិញផ្លែមៀន និងតាង៉ែន ពីកសិករដាំដុះនៅតាមបណ្ដាខេត្តជាប់ព្រំដែនថៃ ជាវិធីដោះទ័លក្នុងកាលៈទេសៈ ដ៏លំបាកកុំឱ្យកសិករក្រីក្រខាតបង់ធ្ងន់ធ្ងរពេក ហើយការទិញនេះ ក៏មិនបានប្រើថវិកាជាតិនោះដែរ, ម៉្យាងទៀត គឺសម្ដេចនឹងយកទៅចែកជូនកងទ័ព អាវុធហត្ថ នគរបាល គ្រូពេទ្យ អ្នកជំងឺ និងប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ក្នុង facebook ទៀតថា ថ្មីៗនេះ ខ្ញុំបានចេញបញ្ជាឱ្យ នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង ដឹកនាំកម្លាំងទៅប្រមូលទិញផ្លែមៀន និងតាង៉ែន ពីកសិករដែលមិនអាចរកទីផ្សារដើម្បីលក់មៀនបាន, ហើយនៅពេលប្រមូលទិញបាន ខ្ញុំនឹងយកទៅចែកជូនកងទ័ព នគរបាល អាវុធហត្ថ គ្រូពេទ្យ អ្នកជំងឺ បងប្អូនដែលកំពុងធ្វើចត្តាឡីស័ក ទទួលទានដោយមិនគិតថ្លៃ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ដោយការប្ដេជ្ញាថា ខ្ញុំអាចបញ្ចាំផ្ទះយកលុយទៅទិញផ្លែមៀន និងតាង៉ែន ពីកសិករដែលកំពុងជួបការលំបាក តែខ្ញុំពុំមានលទ្ធភាពជួយដល់ម្ចាស់ដី ដែលមានចំការមៀនច្រើននោះទេ សុំការយោគយល់ផង។

សម្តេចតេជោ បាននែនាំដល់ នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង, លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង, លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ត្រូវទិញផ្លែមៀន និងតាង៉ែន ពីកសិករ គឺសំដៅដល់កសិករក្រីក្រ ដែលដាំមៀនដោយផ្ទាល់, ប៉ុន្តែ បើសម្រាប់ចំការមៀនរបស់មន្ត្រី ទាំងសុីវិល ទាំងកងកម្លាំងប្រដាប់អាវុធ ឬរបស់ឧកញ៉ា អ្នកឧកញ៉ា ឬអ្នកជំនួញ, ត្រូវរកទីផ្សារដោយខ្លួនឯង។

សម្តេចប្រមុខរាជរដ្ឋាភិបាល បានណែនាំឱ្យក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម អភិបាលខេត្តបាត់ដំបង និងប៉ៃលិន ត្រូវខិតខំដោះស្រាយរកទីផ្សារជូនកសិករ, តាមការប៉ាន់ប្រមាណ ផ្លែមៀនដែលប្រជាកសិករកំពុងជាប់គាំង មិនអាចលក់ចេញទៅទីផ្សារនោះ មានប្រមាណជា ៥ម៉ឺនតោន , ប៉ុន្តែក្រោយសម្ដេចតេជោ ហ៊ុន សែន ប្រកាសប្រមូលទិញពីប្រជាពលរដ្ឋ បានធ្វើឱ្យអ្នកដាំដុះមៀនសម្តែងការសប្បាយចិត្តជាពន់ពេក។

គួរបញ្ជាក់ផងដែរថា លោក ស៊ុន ម៉េងហៃ ជំនួយការផ្ទាល់នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងប្រាប់អ្នកសារព័ត៌មាន ឲ្យដឹងនាល្ងាច ថ្ងៃទី១៨ ខែសីហា ឆ្នាំ២៩២១ ថា ក្រោយមានបទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រឿងប្រមូលទិញមៀន និងតាង៉ែន ភ្លាម, នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត មេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស និងជានាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន បានដឹកនាំក្រុមការងារ ដោយបញ្ជូនរថយន្តពី ២០ ទៅ ៣០គ្រឿង ចេញទៅរង់ចាំទិញផ្លែមៀន និងតាង៉ែន នៅទីតាំងតារាងបាល់ទាត់ជិតសាលាភូមិភាគ ទីរួមខេត្តបាត់ដំបង គឺប្រមូលតិចបាន ៧៥តោន, ហើយនៅថ្ងៃនេះទៀត នាយឧត្តមសេនីយ៍ នឹងដឹកនាំក្រុមការងារ ចុះទៅដល់ចំការផ្ទាល់តែម្តង ដើម្បីប្រមូលទិញពីក្រុមកសិករ ដែលជួបបញ្ហាខ្វះខាតទីផ្សារជាក់ស្តែង៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

spot_img
×