Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Kim Jong Un កំពុង​ដើរ​កម្សាន្ត​នៅ​បូរី​ញូវយ៉ក​?

​ពលរដ្ឋ​អាមេរិក​នៅ​បូរី​ញូយ៉ក ពិតជា​នឹកស្មាន​ពុំ​ដល់​ថា ខ្លួន​សំឡឹង​ឃើញ​មនុស្សម្នាក់មាន​រាងរៅ​មុខមាត់​ដូច​មេដឹកនាំ​កូរ៉េខាងជើង Kim Jong Un កំពុង​ដើរលេង​តាម​ដង​វិថី​ញូវយ៉ក​។​

តាម Newsweek ចាប់តាំងពី​ឡើងកាន់តំណែង មេដឹកនាំ​កូរ៉េខាងជើង Kim Jong Un ប្រឹងប្រែង​លើ​កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ និង​កាំជ្រួច​ពុំ​ឈប់ឈរ​។​

កូរ៉េខាងជើង នៅបាន​គំរាមកំហែង​កំទេច​អាមេរិក​ដោយ “​ព្រនង់​នុយក្លេអ៊ែរ​” ប្រសិនបើ​បូរណភាព​ដែនដី​របស់​ពួកគេ រង​ការគំរាមកំហែង​នោះ​។​

​ប្រការ​អ្វី​នឹង​កើតមាន ប្រសិន​ថ្ងៃ​ណា​១ មេដឹកនាំ Kim Jong Un បង្ហាញ​វត្តមាន​នៅតាម​ដង​វិថី​អាមេរិក ដែលមាន​ចម្ងាយ​ពី​ក្រុង​ព្យុងយ៉ាង​រាប់ពាន់​គីឡូ​?

​កា​ណែ​ល Q Park លើ Youtube ថ្មីៗ​នេះ​បាន​ប្រើប្រាស់​អ្នកដើរតួ​ជំនួស​មេដឹកនាំ​កូរ៉េខាងជើង និង​សហការី ធ្វើដំណើរ​កម្សាន្ត​តាមផ្លូវ​នៅ​បូរី​ញូវយ៉ក​។​

Kim Jong Un កំពុង​ដើរ​លើ​វិថី​ក្រុង​ញូវយ៉ក​

​ប្រការ​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ គឺ​ពលរដ្ឋ​នៅ​បូរី​ញូវយ៉ក​ព្រមទាំង​ភ្ញៀវទេសចរ ហាក់ដូចជា​ពុំបាន​ដឹងថា វា​ជា “​ល្បែង​កម្សាន្ត​” មួយ​នោះទេ​។ ភាគច្រើន​សម្តែង​អាកា​រៈ​ស្រ​ឡាំង​ពេល​ឃើញ​វត្តមាន Kim Jong Un លើ​មេដឹកនាំ​អាមេរិក​។​

​ពលរដ្ឋ​អាមេរិក​ម្នាក់​បង្ហាញ​អារម្មណ៍​ពេល​ឃើញ Kim Jong Un ៖ “​ព្រះ​អើយ​! ខ្ញុំ​មាន​អារម្មណ៍​ថា ត្រូវបាន​ព្រះ​ផ្តល់​សំណាង​។ ដៃ​របស់គាត់​ពិតជា​ទ​ន់​ល្មើ​យ​ណាស់​!”

​មនុស្ស​ខ្លះ​រំលឹក​ដល់​រហស្សនាម “​មនុស្ស​កាំជ្រួច​” ដែល​ប្រធានាធិបតី​អាមេរិក Donald Trump បានដាក់​ឲ្យ​។​

​អ្នកខ្លះ​ទៀតថា ហេតុអ្វី​មេដឹកនាំ​កូរ៉េខាងជើង​មក​ធ្វើ​ស្អី​នៅ​អាមេរិក​? “​តើ​លោក​ជា​មេដឹកនាំ​កំពូល​របស់​កូរ៉េខាងជើង Kim Jong Un មែន​ទេ​?​។​

Kim Jong Un បង្ហាញ​វត្ត​មាននៅ​អាគារ Trump

​បន្ទាប់មក Kim Jong Un និង​ជំនួយការ សម្រេចចិត្ត​ជិះ​រថភ្លើង​ក្រោម​ដី​ទៅកាន់​អាគារ Trump នៅ Manchatas ។​

​បុរស “​កូរ៉េខាងជើង​” ទាំង​២​រូប បាន​ឆ្ពោះទៅរក​តុ​ទទួលភ្ញៀវ ហើយ​សួរ ៖ “​លោក​មាន​ឃើញ​លោក Donald Trump នៅទីនេះ​ទេ​?”​។ សន្តិសុខ​ក្នុង​អាគារ​នេះ បង្ហាញ​នូវ​ភាព​ប្រយ័ត្នប្រយែង​ហើយ​ពោលថា “​នេះ​ជា​ព័ត៌មាន​សម្ងាត់​!” ។​

…​ដល់​វេលា​ថ្ងៃត្រង់ “​ជន​កូរ៉េខាងជើង​” ទាំង​២​រូប​បាន​ទៅកាន់​តំបន់ Koreatown កន្លែង​ដែល​សម្បូរ​ដោយ​ពលរដ្ឋ​កូរ៉េខាងត្បូង​។ បរិយាកាស​នៅទីនេះ មាន​សភាព​តានតឹង ព្រោះ​វត្តមាន​របស់ “​មេដឹកនាំ​កូរ៉េ Kim Jong Un បាន​សុខចិត្ត​ថតរូប​ជាមួយ​អ្នកដើរ​តាមផ្លូវ​។ នៅ​នាទីចុងក្រោយ​នៃ Clip អ្នកដើរតួ​ជំនួស Kim Jong Un ពោលថា ៖ “​ខ្ញុំ​ចូលចិត្ត​តំបន់ Korea Town នេះ​!” ។​

​មតិ​ជាច្រើន​បានលើកឡើង​លើ YouTube ហើយ​មាន​ខ្លឹមសារ​ចំពោះ​ខ្សែ​វីដេអូ​នេះ​។ អ្នកខ្លះ​និយាយថា មេដឹកនាំ​កូរ៉េខាងជើង គប្បី​ទស្សនា​វីដេអូ​នេះ ហើយ​ប្រញាប់​មាន​ផែនការ​មក​អាមេរិក​ឲ្យ​បាន​ឆាប់​៕​ ដោយ ៖ សូនយន

×