Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាលសម្រេចបិទបញ្ចប់ “យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩” នៅថ្ងៃស្អែក

ភ្នំពេញ ៖ រាជរដ្ឋាភិបាលបានសម្រេចបិទបញ្ចប់ “យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩” នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ និងបានធ្វើការណែនាំដល់បណ្តាគណៈអភិបាលរាជធានី-ខេត្ត ត្រូវបន្តការអនុវត្តការរឹតបន្តឹង វិធានការសុខាភិបាល, វិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយផ្អែកតាមសភាពការណ៍ វិវត្តជាក់ស្តែងនៃជំងឺនេះ ក្នុងភូមិសាស្រ្តរាជធានី-ខេត្តដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន ក្រោមការសម្របសម្រួល របស់គណៈប្រតិបត្តិនៃគណៈកម្មការអន្តរក្រសួង និងអនុគណៈកម្មការដែលមានការពាក់ព័ន្ធ តាមរយៈសេចក្តីសេចក្តីណែនាំលេខ៖ ០៥ សណន ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ស្តីពីការពង្រឹងការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ នេះបើយោងតាមសេចក្តីណែនាំស្ដីពីការពង្រឹងការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាលនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១៕ រក្សាសិទ្ធិដោយ៖ចេស្តារ

×