អ្នកនាំពាក្យក្រសួងការបរទេសចិន លោកហ៊ួ ឈូយីង (Hua Chunying )បានថ្លែងក្នុងកិច្ចប្រជុំធម្មតាមួយកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងប៉េកាំងសង្ឃឹមថា ក្រុមតាលីបាននឹងអនុវត្តកិច្ចសម្របសម្រួលគោលនយោបាយក្នុងស្រុក និងគោលនយោបាយការបរទេស ដើម្បីធានាអំពីការផ្លាស់ប្តូរអំណាចដោយរលូនក្នុងប្រទេសអាហ្វហ្គានីស្ថាន។
មន្ត្រីការបរទេសរបស់ចិនរូបនេះ «យើងសង្ឃឹមថា ក្រុមតាលីបាននឹងអនុវត្តគោលនយោបាយក្នុងស្រុកនិងការបរទេសសមស្របមួយនិងទប់ស្កាត់នូវអំពើភេរវកម្មឬអំពើឧក្រិដ្ឋកម្មនានា និងធានាឱ្យមានការផ្លាស់ប្តូរស្ថានភាពនៅអាហ្វហ្គានីស្ថានដោយរលូន ដើម្បីឱ្យប្រជាជនអាហ្វហ្គានីស្ថានដែលនឿយណាយក្នុងសង្គ្រាមអាចរំដោះខ្លួនចេញពីប្រទេសដែលមានជម្លោះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងបង្កើតសន្តិភាពប្រកបដោយនិរន្តរភាពវិញ»។
ក្រោយពេលរដ្ឋបាលលោក ចូ បៃដិន បានប្រកាសអំពីការបញ្ចប់នូវវត្តមានយោធានិងប្រតិបត្តិការយោធាក្នុងប្រទេសអាហ្វហ្គានីស្ថាន និងធ្វើការដកទ័ពចេញ ក្រុមតាលីបាន បានចាប់ផ្តើមការវាយលុកប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន។
កាលពីថ្ងៃទី ១៥ ខែសីហា ក្រុមយុទ្ធជនតាលីបាន បានវាយលុកចូលទីក្រុងកាប៊ុលដោយមិនប្រើប្រាស់កម្លាំងណាមួយឡើយ ហើយទទួលបានការគ្រប់គ្រងពេញលេញទៅលើរដ្ឋធានីអាហ្វហ្កានីស្ថានក្នុងរយៈពេលពីរទៅបីម៉ោង។ ប្រធានាធិបតីអាហ្វហ្កានីស្ថានលោក Ashraf Ghani បាននិយាយថា លោកបានភៀសខ្លួនចេញដើម្បីកុំឲ្យមានការបង្ហូរឈាមណាមួយ។ យ៉ាងណាមិញ បច្ចុប្បន្ននេះប្រទេសលោកខាងលិចកំពុងជម្លៀសពលរដ្ឋនិងបុគ្គលិកស្ថានទូតរបស់ខ្លួន។
សូមជម្រាបថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០០៣ តុលាការកំពូលរុស្ស៊ីបានប្រកាស ក្រុមតាលីបានគឺជាអង្គការភារវកម្ម ហើយសកម្មភាពរបស់ក្រុមនេះគឺខុសច្បាប់នៅទូទាំងប្រទេស៕ ប្រភព៖ Russian News Agency