Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្សប្រមាណ១ម៉ឺន៨ពាន់នាក់បានជម្លៀសចេញពីប្រទេសអាហ្វហ្គានីស្ថានចាប់ពីក្រុមតាលីបង់កាន់កាប់ប្រទេស

មន្រ្តីអង្គការណាតូបាននិយាយថា មនុស្សជាង ១ម៉ឺន៨ពាន់នាក់ត្រូវបានជម្លៀសចេញពីអាកាសយានដ្ឋានទីក្រុងកាប៊ុល ចាប់តាំងពីក្រុមតាលីបង់បានកាន់កាប់ទីក្រុងសំខាន់របស់អាហ្វហ្គានីស្ថាន។

បើតាមសារព័ត៍មានBBC បាននិយាយថា ក្រុមសកម្មប្រយុទ្ធតាលីបង់កំពុងគ្រប់គ្រងច្រកចូលទៅកាន់អាកាសយានដ្ឋានរបស់ពលរដ្ឋដោយបានបាញ់រះទៅលើអាកាសដើម្បីបំបែកហ្វូងមនុស្ស។

ត្រឹមតែរយៈពេល ២៤ ម៉ោងចុងក្រោយនេះ មនុស្សប្រហែល ៥ពាន់នាក់បានរត់គេចខ្លួនតាមអាកាសយានដ្ឋានដែលកំពុងត្រូវបានគ្រប់គ្រងដោយកងទ័ពអាមេរិកដែលបានដាក់ពង្រាយពិសេសសម្រាប់ជម្លៀសប្រជាជន និងបញ្ឃរទ័ពរហូតដល់ថ្ងៃ៣១ ខែសីហា។

បើយោងតាមមន្រ្តីអាមេរិក ក្រុមយុទ្ធជនតាលីបង់ដែលដាក់ពង្រាយនៅជុំវិញអាកាសយានដ្ឋានត្រូវបានគេរាយការណ៍ថា មិនអនុញ្ញាតឱ្យជនជាតិអាហ្វហ្គានីស្ថានដែលគ្មានឯកសារចូលទេប៉ុន្តែ ពួកគេនឹងអនុញ្ញាតឱ្យចូលចំពោះបុគ្គលណាដែលមានលិខិតឆ្លងដែនអាមេរិក។

ការកាន់កាប់ទីក្រុងកាប៊ុលយ៉ាងច្រើនពីសំណាកក្រុមអ៊ីស្លាមនិយម កាលពីថ្ងៃអាទិត្យបានធ្វើឱ្យរដ្ឋាភិបាលលោកខាងលិចជាច្រើនមានការភ្ញាក់ផ្អើល។ ក្នុងនោះ មន្រ្តីណាតូដែលបដិសេធមិនបញ្ចេញឈ្មោះបាននិយាយថា ហ្វូងមនុស្សបានបន្តប្រមូលផ្តុំគ្នានៅខាងក្រៅអាកាសយានដ្ឋាន ដោយអស់សង្ឃឹមក្នុងការរត់គេចខ្លួន។

អ្នកនាំពាក្យមន្ទីរបញ្ជាកោណ លោកចន ឃឺរីបាននិយាយថា៖ «យើងមានកាតព្វកិច្ចដើម្បីយកមនុស្សចេញពីអាហ្វហ្គានីស្ថានតាមដែលយើងអាចធ្វើបានដោយបន្ថែមថា សហរដ្ឋអាមេរិកមានបំណងបង្កើនសមត្ថភាពជម្លៀសខ្លួនដល់ជាង ៥ពាន់នាក់ក្នុងមួយថ្ងៃ»។

ទីភ្នាក់ងារសារព័ត៌មាន AFP រាយការណ៍ថា ពលរដ្ឋអាមេរិកប្រមាណ ១ម៉ឺន១ពាន់នាក់នៅតែបន្តនៅក្នុងប្រទេសនេះ។ ក្នុងនោះ បារាំង អាល្លឺម៉ង់ អេស្ប៉ាញ ប៉ូឡូញនិងសាធារណរដ្ឋឆែកបាននិយាយថា ពួកគេក៏បានជម្លៀសប្រជាជនរបស់ខ្លួនក៏ដូចជាជនជាតិអាហ្វហ្គានីស្ថានដោយជោគជ័យផងដែរ។

ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសលោកស្រី Laurie Bristow បន្ថែមពីនេះបាននិយាយថា ជនជាតិអង់គ្លេស និងជនជាតិអាហ្វហ្គានីស្ថានប្រមាណ ៧០០ នាក់ត្រូវបានដឹកតាមយន្តហោះចេញកាលពីថ្ងៃអង្គារ ហើយចក្រភពអង់គ្លេសកំពុងព្យាយាមបង្កើនល្បឿន ក្នុងរយៈពេលពីរបីថ្ងៃខាងមុខនេះ៕ ប្រភព៖ Novinite.com

×