Saturday, February 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះការចាប់អារម្មណ៍! ស្មាន​មិន​ដល់ ខាត់ សុឃីម កាល​នៅ​វ័យ​កុមារ ច្រៀង​ពិរោះ ធ្វើ​ឲ្យ​មហាជន​លាន់​មាត់​ថា​… (វីដេអូ)

មហាជនបានស្គាល់រួចហើយ តារាពហុជំនាញអ្នកនាង ខាត់ សុឃីម ដែលមានសមត្ថភាពសិល្បៈ មិនត្រឹមការសម្តែងជាឈុតឆាកកំប្លែងចាក់ទឹកមិនលិចប៉ុណ្ណោះទេ តែនៅថែមទាំងអាចបកស្រាយបទចម្រៀងទាំងសម័យ និងបុរាណយ៉ាងពិរោះរណ្តំចិត្ត ទៅដល់អ្នកស្តាប់ផងដែរ។

តែយ៉ាងណាមិញ ថ្មីៗនេះ ស្រាប់តែបានបែកធ្លាយវីដេអូឃ្លីបកាលជាង ២០ ឆ្នាំ មុន បង្ហាញអ្នកនាង ខាត់ សុឃីម កាលនៅវ័យជាកុមារី បានបកស្រាយបទចម្រៀងប្រពៃណីយ៉ាងពិរោះ និងពិសេសនោះ គឺការប្រគុំបទភ្លេងពីសំណាក់ក្រុមគ្រួសាររបស់អ្នកនាងផ្ទាល់តែម្តង ដែលសុទ្ធតែជាក្មេងៗ ពោរពេញទៅដោយសមត្ថភាពសិល្បៈដ៏មិននឹកស្មានដល់។

តាមរយៈវីដេអូដ៏កម្របានឃើញនេះផងដែរ មហាជននៅក្នុងបណ្តាញសង្គម បានលើកឡើងថា «ម៉ែអាត្លែន ខាត់ សុឃីម ថាមិនខាត់ សុឃីម , រង្វះមាត់ហ្នឹង សំឡេងហ្នឹង គឺ ខាត់ សុឃីម ១០០% ហើយ»។ រីឯអ្នកខ្លះទៀតក៏យល់ឃើញថា ខាត់ សុឃីម កាលនៅក្មេង មើលទៅដូចជនជាតិភាគតិចអុីចឹង, ក្រុមគ្រួសារត្រូលខាត់ អ្នកណាមិនល្បីខាងភ្លេងខ្មែរ,…៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×