ក្មេងមានរូបស្រស់សោភាម្នាក់ បានកំពុងធ្វើឲ្យក្រុមគ្រួសារ សាច់ញាតិប្រកាសស្វែងរក ក្នុងក្តីព្រួយបារម្ភជាខ្លាំង ព្រោះថានាងមានសតិមិនសូវល្អ ខណៈបានបាត់ខ្លួនពីផ្ទះជាច្រើនថ្ងៃមកហើយ និងមិនទាន់រកឃើញនៅឡើយទេ។
ក្មេងស្រីខាងលើ បានបាត់ខ្លួននៅក្នុងក្រុងកំពង់សោម ហើយបើតាមសាច់ញាតិបានប្រាប់ឲ្យដឹងថា មុនពេលបាត់ខ្លួន គឺនាងបានឡើងជិះ PassApp នៅម្តុំអូតែលសុខា។
ជាមួយគ្នានេះផងដែរ សមត្ថកិច្ចក៏បានកំពុងជួយស្រាវជ្រាវស្វែងរកផងដែរ។ ហេតុនេះ ប្រសិនបើប្រជាពលរដ្ឋបងប្អូនណាបានប្រទះឃើញក្មេងស្រីមានរូបរាងដូចភិនភាគក្នុងរូប សូមទាក់ទងទូរសព្ទ័របស់ក្រុមគ្រួសារ តាមរយៈលេខ 016974648៕ រក្សាសិទ្ធិដោយ៖ លឹម ហុង