ជាការពិតណាស់ នៅក្នុងឆាកជីវិតមនុស្សម្នាក់ៗ គឺតែងតែប្រាថ្នាចង់បានមនុស្សដែលចេះយល់ចិត្ត ថ្នាក់ថ្នមបីបាច់ ថែរក្សាមិនថាយប់ថ្ងៃនោះទេ ពិសេសអ្វីដែលពិបាកនឹងរកជាងគេនោះ គឺអនាគតស្វាមី ឬភរិយា ដែលមានក្តីស្រឡាញ់ដ៏ស្មោះស្ម័គ្រពេញបេះដូង និងហ៊ានលះបង់យល់ព្រមធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីយើង។
ជាក់ស្តែង តាមរយៈរូបថត១សន្លឹករបស់ប្តីប្រពន្ធមួយគូនេះ ដែលត្រូវបានគណនីហ្វេសប៊ុកមួយបង្ហោះឡើង ដោយអមសារស្រ្តីជាប្រពន្ធពិតជាមានមោទនភាពយ៉ាងខ្លាំងតែម្តង ខណៈបានស្វាមីដ៏ល្អកម្ររកបាន សុខចិត្តធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីប្រពន្ធជាទីស្រឡាញ់ ដែលមានខ្លឹមសាររៀបរាប់យ៉ាងដូច្នេះថា៖ «មានស្វាមីល្អ ជាបុណ្យសំណាងដ៏ធំក្នុងជីវិតកាន់តែកៀកថ្ងៃ រងចាំតែថ្ងៃសម្រាល យប់ៗពិបាកគេងណាស់ ប៉ុន្តែប្ដីខ្ញុំមិនដែលគេងចោលខ្ញុំទេ រាល់យប់គឺនៅមើលរហូតទាល់តែខ្ញុំគេងលក់ ទើបគាត់គេងតាមក្រោយ។រាល់ថ្ងៃនៅជាមួយគ្នាស្ទើតែ24ម៉ោង ព្រោះគាត់ខ្លាចខ្ញុំឈឺពោះសម្រាលមុនចៃដន្យ។
ជាក់ស្ដែងផងដែរនោះ បើនិយាយអោយអាក្រក់ស្ដាប់ ១ថ្ងៃងូតទឹកអោយខ្ញុំ២ដង ហើយនៅស្លៀកខោអាវអោយទៀត។ខ្ញុំមិនមែនទន់ជ្រាយទេ ខ្ញុំអាចនិយាយបាន ស្មារតីធ្វើការងារនៅធម្មតា តែពេលដើរ និងស្លៀកពាក់ខោអាវ ខ្ញុំធ្ងន់ខ្លួនណាស់ជើងលើកជើងមិនរួចទេ ហើយណាមួយជើងរមួលក្រពើរាល់ព្រឹកទៀត អញ្ចឹងហើយទើបរាងពិបាកបន្តិច។ខ្ញុំសប្បាយចិត្ត ដែលមានប្ដីល្អនៅក្បែរ មិនខ្ពើមហើយ តាមមើលយកចិត្តទុក្ខដាក់គ្រប់ពេល មិនខុសពីកូនទី១ និងកូនទី២ គឺគាត់នៅដដែល មិនប្រែប្រួល។
ផុសសរសើរប៉ុន្មានម៉ាត់មិនស្មើទង្វើគាត់រាល់ថ្ងៃទេ ក្ដីសុខពិតមិននៅលើហ្វេសបុកទេ អ្វីដែលខ្ញុំត្រូវការ គឺការពិត។ អរគុណលោកប្ដីបំផុត»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង