គ្រាន់តែឮឈ្មោះ នោះមហាជនណាដែលថាមិនស្គាល់ កញ្ញា រ៉ូស នោះ ដែលជាតារាម្នាក់កំពុងមានប្រជាប្រិយភាពយ៉ាងខ្លាំង នៅលើបណ្តាញសង្គម ជាពិសេសគឺទទួលបានការចាប់អារម្មណ៍ ពីសំណាក់ក្នុងចំណោមយុវជនតែម្តង ដែលតែងតែចាំសើចចំអក ឬបាញ់ឲ្យយ៉ាងឈឺៗ សឹងគ្រប់វិនាទី។
ជាក់ស្តែង ក្នុងមួយរយៈពេលចុងក្រោយនេះ រ៉ូស ហាក់ទទួលរងការវាយប្រហារពាក្យសម្តី ជេរប្រមាថយ៉ាងខ្លាំង ពីសំណាក់មហាជន ក្រោយវះកាត់កែសម្ផស្សលើកចុងក្រោយនេះ ដោយក្នុងនោះ អ្នកខ្លះថាមុខស្រដៀងឥណ្ឌាបន្តិច ដូចអាបបន្តិច រីឯអ្នកខ្លះទៀតថាដូចយាយគ្រវីសក់ ហើយភ្នែកលៀន ភ្នែកដូចអ្នកស្រវឹងខួបឃើញតែក្បាល ជាដើម។
ដោយឡែក ថ្មីៗនេះ វីដេអូមួយបានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ផ្ទុះការភ្ញាក់ផ្អើល និងអស់សំណើចជាខ្លាំងតែម្តងខណៈ រ៉ូស បានឲ្យផេកមួយជួយផុស ដាក់រូបថតខ្លួន១សន្លឹកស្អាតឡើងសាហាវ និងភ្ជាប់ Caption លើកតម្កើងថា «អាណិត បងស្រីណាស់ គាត់មិនដែលទៅធ្វើអីអ្នកណា តែម្នាក់ៗធ្វើបាបគាត់ ឈ្នានីសគាត់ណាស់»។
តែបើទោះជា រ៉ូស ឲ្យដាក់រូបខ្លួនដ៏ស្រស់ស្អាតមួយសន្លឹកនេះ ដោយធានាថាផុសទៅនឹងផ្ទុះសាហាវ ប៉ុន្តែ គួរឲ្យសោកស្តាយជំនួស គឺថាម្ចាស់ផេកប្រាប់ទៅវិញថា មិនអាចជួយបានដូចមុនៗទៀតឡើយ ព្រោះមានហេតុផលដែលធ្វើឲ្យ រ៉ូស ក្តៅស្លឹកត្រចៀកយ៉ាងខ្លាំងតែម្តង ដោយឆ្លើយតបថា «ផុសអត់បានអត់ទៅ អត់អីទេអូន តែប៉ុណ្ណឹងបងដឹង បងយល់ហើយ ចាំបងជួលគេផុសក៏បានដែរ»៕ រក្សាសិទ្ធិដោយ៖ លឹមហុង
@chamroeuntiktok កើតអីទៀតហើយចេះ😄🔥#khmertiktok #khmerfunny #Dk
♬ សំឡេងដើម – ChamRoeunTiktok