Saturday, February 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្វេគចិត្តណាស់! ប្អូនស្រី​បាន​ត្រឹម​ឈរ​យំ​ឱប​ម្តាយ ព្រោះ​អគ្គីភ័យ​បាន​លេប​ត្រ​បាក់​ផ្ទះ​គ្មាន​សល់ សូម្បី​សៀវ​ភៅ​សិក្សា​…

អគ្គីភ័យមួយ បានលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់ចំនួន ៥ ខ្នង ស្មើនឹង ១២ គ្រួសារ គ្មានសល់អ្វីនោះទេ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអាជ្ញាធរ ចុះទៅជួយអន្តរាគមន៍ពន្លត់ កាលពីវេលាម៉ោងប្រមាណ ៧ និង ៣០ នាទី យប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅផ្លូវរថភ្លើង​ ក្រុម៣​ ភូមិទួលសង្កែ​ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ពិតណាស់ ជាមួយហេតុការណ៍គ្រោះអគ្គីភ័យនេះផងដែរ ក៏បានធ្វើឲ្យមហាជននៅលើបណ្តាញសង្គម ពិតសម្តែងនូវអារម្មណ៍រំជួលចិត្ត អាណិតសង្វេគចិត្តជាខ្លាំង គឺនៅពេលបានដឹងថា ប្អូនស្រីម្នាក់បានត្រឹមឈរយំឱបម្តាយ ព្រោះអគ្គីភ័យបានលេបត្របាក់ផ្ទះរបស់នាងឡើងខ្ទេចអស់ ដែលសូម្បីតែសៀវភៅសិក្សា ដែលមាននៅក្នុងផ្ទះ ក៏ត្រូវឆេះម៉ត់គ្មានសល់ និងអារម្មណ៍ស្លុតរន្ធត់មួយវិញទៀត គឺមិនដឹងថាគ្រួសាររបស់នាងមានផ្ទះឯណា ដើម្បីជ្រកកោនបន្តទៀតនោះទេ។

ជាមួយគ្នានេះផងដែរ តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Rangsey Roth ក៏បានបង្ហោះអំពាវនាវដល់សប្បុរសជន មេត្តាជួយទៅដល់គ្រួសារប្អូនស្រីខាងលើផង ដោយបានសរសេររៀបរាប់ថា៖ «សម្រាប់អ្នកដែលចង់ជួយ ប្អូនស្រីខាងលើ អាចទាក់ទងតាមលេខ ខាងក្រោមនេះ ៖ 096 234 2273 – 061 601 685 ទាំង២ខ្សែនេះ ជាលេខរបស់ប្អូនស្រីរងគ្រោះ Ma Nou ផ្ទាល់ ឬតាមរយៈ ABA បងប្រុសរបស់គាត់ផ្ទាល់: 500 295 332 Phorn Phara ខ្ញុំបានសួរគាត់ហើយ គាត់បាននិយាយថា៖ សៀវភៅអាចសរសេរឡើងវិញបាន តែពេលនេះ គាត់គ្មានផ្ទះនៅទេ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×