លោក ជួប ចាន់កក្កដា ហៅ រ៉ូលីន ឬ Miss PhotoCity ត្រូវបានចាត់ទុកថា គឺជាសិល្បករពហុជំនាញម្នាក់ ដែលមានសមត្ថភាពដ៏ពិសេសៗជាច្រើន តាមរយៈការអាចច្រៀងស្ទើរគ្រប់ទម្រង់ ការលេងកំប្លែង និងអាចធ្វើពិធីករពោរពេញទៅដោយវោហាស័ព្ទចាក់ទឹកមិនលិច។ ពិតណាស់ ជាមួយសមត្ថភាពដ៏ពូកែទាំងនេះហើយ បានជម្រុញឲ្យ រ៉ូលីន ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជនស្ទើរតែគ្រប់មជ្ឈដ្ឋាន រហូតមកទល់ពេលនេះ។
ដោយឡែក ថ្មីៗនេះ រ៉ូលីន បានធ្វើឲ្យអ្នកគាំទ្រ និងមហាជន ពិតជាមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំងតែម្តង បន្ទាប់ពីកញ្ញា បានបង្ហោះរូបថតជាច្រើនសន្លឹកនៅលើបណ្តាញសង្គម ដែលរូបទាំងនោះបង្ហាញឲ្យឃើញ រ៉ូលីន បានប្រែរូបសម្រស់ស្អាតខ្លាំងណាស់ គឺដូចជាមនុស្សស្រីពិតៗអុីចឹង។
តែទោះយ៉ាងណា នេះគ្រាន់តែការរូបថត កញ្ញា រ៉ូលីន ធ្វើការ Edit និងកាត់តរូបគេ ដើម្បីឲ្យបងប្អូនបានប្លែកភ្នែកប៉ុណ្ណោះ មិនមែនជារូបភាពពិតនោះទេ។
ជាក់ស្តែង តាមរយៈវីដេអូប៉ុន្មានវិនាទី រ៉ូលីន បានរៀបរាប់ទាំង Sad បែបនេះថា៖ «និយាយមែនណា បើដឹងថា រូបខ្ញុំកែស្អាតអុីចឹង ខ្ញុំកែបាត់ហើយ ខ្ញុំមិនគួរណាជឿបងតុទេ បងតុថា មិនបាច់កែទេ តាអូនឯងកែទៅ លែងល្បីហើយ តាពេលយើងល្បី មុខម៉េចក៏ដោយក៏យើងមានប្តីដែរអូន ឥឡូវមើលមុខខ្ញុំអត់កែ មុខក៏អាក្រក់ ប្តីក៏អត់ទៀត….»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង