Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា ទទួលបានទុនវិនិយោគលើវិស័យសំណង់ ក្នុងឆ្នាំ២០២១នេះ ធ្លាក់ចុះជិត ៣០ភាគរយ

ភ្នំពេញ៖ យោងតាមទិន្នន័យរបស់រាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា នៅក្នុងឆមាសទី១ ឆ្នាំ២០២១នេះ ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតឱ្យគម្រោងសាងសង់សរុប ២២៣៥ គម្រោង ឬស្មើនឹងទុនវិនិយោគជាង ២,៥០០លានដុល្លារ វិនិយោគលើវិស័យសំណង់​នៅកម្ពុជា ដែលចំនួននេះ បានថយចុះ ២៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

មន្រ្តីក្រសួងដែនដី ធ្លាប់បានលើកឡើងថា ដោយសារវិបត្តិកូវីដ១៩ ការស្នើសុំគម្រោងសាងសង់ ទាំងផ្ទៃក្រឡាសំណង់ ទុនវិនិយោគ និងសម្ភារសំណង់នាំចូល គឺមានការថយចុះទាំងអស់។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ទោះបីក្នុងវិបត្តិកូវីដ១៩ក្ដី ក្រសួង នៅតែបន្តរឹតបន្តឹងច្បាប់សំណង់ ដើម្បីពង្រីកគុណភាពសំណង់ និងការត្រួតពិនិត្យតាមស្តង់ដារបច្ចេកទេសដ៏ដែល។ ឯកឧត្តម រំពឹងថា វិស័យសំណង់នឹងកើនឡើងវិញ នៅពេលស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ ប្រសើរឡើង។

គួរបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា ធ្លាប់បានចេញរបាយការណ៍ថា នៅក្នុងឆមាសទី១ ឆ្នាំ២០២១នេះ ចំនួនគម្រោងសំណង់ តម្លៃទុនវិនិយោគ និងផ្ទៃក្រឡា បានធ្លាក់ចុះ ១១,៤% ៣៤,៣% និង ២៩,៩% រៀងគ្នាៗ បើប្រៀបធៀបរយៈពេលដូចគ្នានឹងឆ្នាំ ២០២០៕

×