Saturday, February 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទើបឃើញ១ហ្នឹងទេ! មានសង្សារហើយ មក​លួច​ឆាត​ទាក់​ទង​ប្តី​គេ​ពេញ​​១​​ថ្ងៃ​​មិន​​ឆ្អែត រហូត​​រំខាន​​ម៉ោង​​ដេក​​ពួន ទ្រាំ​​ពុំ​​បាន​​ស្រ្តី​​ជា​ប្រពន្ធ បង្ហោះ​ផ្អើល….

ថ្មីៗនេះ មហាជននៅក្នុងបណ្តាញសង្គម ពិតជាមានការចាប់អារម្មណ៍ និងហួសចិត្តយ៉ាងខ្លាំងតែម្តង នៅពេលបានដឹងថា ស្រីស្រស់ម្នាក់ដែលហាក់ដូចខ្វះប្រុសខ្លាំងអុីចឹង បានមកខំព្យាយាមទាក់ទងប្តីគេ ទាំងឥតអៀនខ្មាសសោះឡើយ បើទោះជាបានដឹងថា ប្តីគេមានប្រពន្ធកូនទៅហើយ និងហាក់មិនសូវរវីរវល់ជាមួយក៏ដោយ។

យ៉ាងណាមិញ ជាមួយទង្វើដ៏គឃ្លើនរបស់នារីចង់ស្រវ៉ាប្តីគេរូបនោះ ដែលមានគណនីហ្វេសប៊ុកឈ្មោះ SoJea Taa ក៏បានធ្វើឲ្យស្រ្តីជាប្រពន្ធម្នាក់ សម្រេចចិត្តបង្ហោះជាសាធារណៈ ដើម្បីឲ្យមហាជនបានដឹង ដោយគាត់បានរៀបរាប់ថា៖​ «បញ្ជាក់ណា គាត់ chat ជាមួយប្ដីខ្ញុំយូរដែរហើយ តែខ្ញុំមិនដែលរករឿងទេ តែមួយរយៈក្រោយនេះ គាត់ chat មកប្ដីខ្ញុំយប់ៗ ហើយ call មកប្ដីខ្ញុំរហូតពេលប្ដីខ្ញុំទៅធ្វើការ រហូតប្ដីខ្ញុំមិនសូវមានពេលផ្ដល់ឲ្យគ្រួសារ ហើយអ្វីដែលធ្វើឲ្យខ្ញុំខឹងគាត់ដល់ផុសបែបនេះ គឺមិនមែនគាត់ chat មកញ៉ែ ប្ដីខ្ញុំមិនឈប់នោះទេ តែត្រង់គាត់និយាយមើលងាយខ្ញុំ ហើយនេះខ្ញុំគ្រាន់តែកាត់យកតិចទេ»។

ក្នុងនោះផងដែរ ស្រ្តីជាប្រពន្ធ ក៏នៅបានឲ្យដឹងទាំងហួសចិត្តថា គណនីឈ្មោះ SoJea Taa នេះ សូម្បីឆាតមកឌឺគាត់ដូចជាថា «ច៎ា sis ឆាប់គេងដែរទៅណា បាច់ឆែកឆាតទេ ប្រយ័ត្នប្រេះទ្រូង, បើ sis ល្អ sis កុំភ័យ គាត់កំដរ me chat Me កំដរគាត់ឆាត មើលតែប្តីអោយតែជាប់ទៅណា»។ ស្រីស្រស់រូបនេះ ក៏នៅបាននិយាយមើលងាយស្រ្តីជាប្រពន្ធដូចជា ទុកកូនគ្រាន់ចង់ចងជើងប្តី បែបនេះថា «ចាំពាក្យអូនថាអត់ បើគ្រាន់តែចង់ចងជើងបង មិនពិបាកទេ តែចងចិត្តបងបានពិបាក បងបំពេញតែកតព្វកិច្ចបងទៅ អូនដឹងបងស្រឡាញ់កូនណាស់» និងនៅមានពាក្យឆាតឆ្លើយឆ្លងដ៏ហួសចិត្តជាច្រើនទៀត ដែលលើកយកមករៀបរាប់មិនអស់។

ស្រ្តីជាប្រពន្ធ ក៏បានទម្លាយឲ្យដឹងផងដែរថា ប្ដីរបស់នាងប្រាប់ថា គាត់លេបមិនចូលទេ បើគ្រាន់តែ chat​​ លេងគឺ Ok អាចទៅរួច។ ហើយឥឡូនេះ នាង SoJea Taa ហ្នឹង ដែលមានសង្សារហើយ បែរមកលួចញ៉ែប្តីគេ កំពុងមានវិបត្តិដោះស្រាយជាសង្សារ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×