Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាគហ៊ុនអេស៊ីលីដា (ABC) បានធ្លាក់ថ្លៃមកក្រោម ១២.០០០រៀលក្នុងហ៊ុន

spot_img

ភាគហ៊ុន អេស៊ីលីដា (ABC) បានបន្តនិន្នការធ្លាក់ចុះនាពេលថ្ងៃសុក្រនេះ ចំនួន ៦០រៀលទៀត មកត្រឹម ១១.៩៨០រៀល។ នេះជាលើកទី១ដែលភាគហ៊ុនអេស៊ីលីដា (ABC) បានធ្លាក់ថ្លៃមកក្រោម ១២.០០០រៀលក្នុងហ៊ុន។

រីឯ ហ្ក្រេនធ្វីន (GTI)​ និង កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS)  វិញបានកើនឡើង ២០រៀល និង ៤០រៀល ដល់ ៤.៤២០រៀល និង ១៣.៧០០រៀល។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) កំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) និងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) និងផេសថិក (PEPC)  បានបិទនៅថ្លៃដូចទៅនឹងថ្លៃបិទកាលពីម្សិលមិញ។

ពាក់កណ្តាលថ្លៃជួញដូរនេះ ថ្លៃភាគហ៊ុន PPAP បានកើនឡើងច្រើនដងផងដែរ ប៉ុន្តែបែរជារក្សាថ្លៃដដែលនៅវគ្គបិទ។ សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានធ្លាក់ចុះ ០,២៨ភាគរយ បន្ថែមទៀតមកត្រឹម ៥១៨,១០ ពិន្ទុប៉ុណ្ណោះ ជាមួយនឹងទំហំជួញដូរភាគហ៊ុនសរុប ៨៧១,៨២​ លានរៀល។

គួរបញ្ជាក់ផងដែរថា ការជួញដូរថ្ងៃនេះត្រូវបានចូលរួមដោយវិនិយោគិនបរទេសរហូតដល់ ៩,១៦ ដែលមានអត្រាច្រើនជាងសព្វរាល់ដង៕

spot_img
×