Monday, October 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតីបារាំងនិយាយថា៖ បារាំង អង់គ្លេស នឹងស្នើទៅអង្គការសហប្រជាជាតិអំពីតំបន់សុវត្ថិភាពនៅទីក្រុងកាបុល

បារាំង និងចក្រភពអង់គ្លេស នឹងដាក់ជូនដំណោះស្រាយមួយទៅកាន់អង្គការសហប្រជាជាតិនៅក្នុងកិច្ចប្រជុំបន្ទាន់មួយដែលនឹងត្រូវធ្វឡើងនៅថ្ងៃចន្ទទី៣០សីហានេះ ដោយស្នើឡើងនូវតំបន់សុវត្ថិភាពនៅទីក្រុងកាបុល ប្រទេសអាហ្វហ្គានីស្ថាន ដើម្បីព្យាយាម និងការពារប្រជាជន ដែលព្យាយាមចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន នេះបើយោងតាម លោកប្រធានាធិបតីបារាំង អ៊ីម៉ានូអែល ម៉ាក្រុង (Emmanuel Macron) ដែលបានថ្លែងកាលពីល្ងាចថ្ងៃអាទិត្យ ម្សិលមិញនេះ។

លោក ម៉ាក្រុងបានប្រាប់កាសែតបារាំង Le Journal Du Dimanche (JDD) ថា​គម្រោងដំណោះស្រាយរបស់យើងមានបំណងកំណត់នូវតំបន់សុវត្ថិភាពនៅទីក្រុងកាបុល ក្រោមការគ្រប់គ្រងរបស់អង្គការសហប្រជាជាតិ ដែលអនុញ្ញាតឲ្យដំណើការមនុស្សធម៌នៅតែបន្ត។

នៅក្នុងដំណើរទស្សនកិច្ចមួយទៅកាន់ទីក្រុង ម៉ូសូល នៅអ៊ីរ៉ាក់ លោកម៉ាក្រុងក្រោយមកទៀតបានអះអាងពីការអត្ថាធិប្បាយនេះ និងបាននិយាយថា លោកសង្ឃឹមថាដំណោះស្រាយនឹងមានការស្វាគមន៍។

លោកបន្តថា៖«ខ្ញុំមិនអាចឈរមើលអ្នកដែលប្រឆាំងទៅនឹងកិច្ចខិតខំប្រឹងប្រែងនូវការជំរុញនូវដំណើរការមនុស្សធម៌ប្រកបដោយសុវត្ថិភាពបាននោះទេ»។​


អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres កំពុងតែដឹកនាំការប្រជុំលើបញ្ហាអាហ្វហ្គានីស្ថាន ជាមួយនឹងបេកជនអង្គការសហប្រជាជាតិមកពី អង់គ្លេស បារាំង សហរដ្ឋអាមេរិក ចិន និងរុស្សី ដែលជាសមាជិកក្រុមប្រឹក្សាសន្តិសុខអចិន្ត្រៃយ៍របស់អង្គការសប្រជាជាតិ ជាសមាជិកបណ្តាប្រទេសដែលមានសិទ្ធវេតូ។

លោកម៉ាក្រុងធ្លាប់បាននិយាយកាលពីថ្ងៃសៅរ៍ថា បារាំងបានរៀបចំកិច្ចពិភាក្សាដំបូងជាមួយក្រុមតាលីបង់ អំពីស្ថានភាពមនុស្សធម៌នៅប្រទេសអាហ្វហ្គានីស្ថាន និងការជម្លៀសប្រជាជនតាមតែអាចធ្វើទៅបាន។

កងកម្លាំងយោធាអាមេរិក ដែលបានការពារនៅព្រលានយន្តហោះទីក្រុងកាបុល ដែលនឹងត្រូវដកចេញនៅថ្ងៃអង្គារនេះដែលជាថ្ងៃចុងក្រោយ ដែលដាក់ចេញដោយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បារាំងក៏ជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានបញ្ចប់នូវការជម្លៀសពីព្រលានយន្តហោះទីក្រុងកាបុល៕ ប្រភព៖ រ៉យទ័រ

spot_img
×