Friday, September 29, 2023
[the_ad id="301779"]

ថ្លៃភាគហ៊ុន អេស៊ីលីដា (ABC) បានបន្តធ្លាក់ចុះបន្ថែមទៀតមកត្រឹម ១១.៧៨០រៀល

spot_img

នាពេលថ្ងៃចន្ទដើមសប្តាហ៍នេះ ថ្លៃភាគហ៊ុន អេស៊ីលីដា (ABC) បានបន្តធ្លាក់ចុះបន្ថែមនាពេលថ្ងៃចន្ទដើមសប្តាហ៍នេះ ចំនួន ២០០រៀល មកត្រឹម ១១.៧៨០ រៀល ប៉ុណ្ណោះដែលជាថ្លៃទាបជាងគេម្តងទៀតរបស់ខ្លួន បើទោះបីជាទំហំជួញដូររបស់ភាគហ៊ុននេះមានចំនួនជាង ១ប៊ីលានរៀល ហើយបានគ្របដណ្តប់ប្រមាណ ៨៧ភាគរយ នៃទំហំជួញដូរភាគហ៊ុនសរុបចំនួន ១.២៨ប៊ីលានរៀលក៏ដោយ។


ភាគហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) និង ផេសថិក(PEPC) មានការធ្លាក់ចុះបន្តិចបន្តួចចំនួន ២០រៀល និង ៣០រៀល មកត្រឹម ២.០៧០រៀល និង ៣.១៩០ រៀលរៀងគ្នា។ យ៉ាងណាមិញ កំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) និង កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) បានកើនឡើង ២០រៀល ដូចគ្នា ដល់ថ្លៃ ១៤.៩៨០រៀល និង ១៣.៧២០រៀល។


ចំណែកឯភាគហ៊ុន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) និងហ្ក្រេនធ្វីន (GTI) វិញបានរក្សាថ្លៃថេរដដែល។ ការធ្លាក់ចុះខាងលើនេះបានបណ្តាលឲ្យសន្ទស្សន៍ផ្សារមូលបត្រកម្ពុជា មកបិទត្រឹម ៥១២.២៩ពិន្ទុ នៅថ្ងៃនេះ ដោយមានការធ្លាក់ចុះ ១.១២ភាគរយគួរឲ្យកត់សម្គាល់៕

[the_ad id="323574"]
[the_ad id="337362"]
[the_ad id="339994"]
[the_ad id="409036"]
spot_img