Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមតាលីបង់ថា ការចាកចេញរបស់អាមេរិក នឹងបញ្ឈប់ការវាយប្រហាររបស់ក្រុមអ៊ីស្លាម ក្នុងប្រទេសអាហ្វហ្គានីស្ថាន

អ្នកនាំពាក្យក្រុមតាលីបង់បាននិយាយថា ក្រុមអ៊ីស្លាមជ្រុលនិយមនឹងធ្វើការបង្គ្រាបទៅលើការវាយប្រហារក្នុងរដ្ឋអ៊ីស្លាម និងសង្ឃឹមថាពួកគេអាចបញ្ចប់បញ្ហានេះបាន ក្រោយទ័ពរបស់បរទេសចាកចេញពីប្រទេសអស់។

អ្នកនាំពាក្យក្រុមតាលីបង់លោក Zabihullah Mujahid told បានប្រាប់ AFP ក្នុងបទសម្ភាសន៍ក្នុងសប្តាហ៍នេះថា យើងសង្ឃឹមថា ប្រជាជនអាហ្វហ្គានីស្ថានទាំងអស់ដែលទទួលរងឥទ្ធិពលដោយក្រុមអាយស៊ីស (IS)  និងធ្វើការបោះបង់ការប្រតិបត្តិការរបស់ពួកគេដោយមើលឃើញពីការបង្កើតរដ្ឋាភិបាលអ៊ីស្លាម ក្នុងលក្ខខណ្ឌគ្មានជនបរទេសក្នុងប្រទេស។

លោកបន្តថា ប្រសិនបើពួកគេបង្កើតសង្គ្រាម និងបន្តមានប្រតិបត្តិការរបស់ពួកគេទៀត នោះរដ្ឋាភិបាលអ៊ីស្លាម យើងនឹងដោះស្រាយជាមួយពួកគេ។  ទោះយ៉ាងណា ការសងសឹកឬការវាយប្រហារពីសំណាកសហអាមេរិកទៅលើទីតាំងរបស់ក្រុមអ៊ីស្លាមជ្រុលនិយម ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បានធ្វើឱ្យចលនាក្រុមនេះមានកំហឹងជាខ្លាំង។

មន្ទីរបញ្ជកោណបានឱ្យដឹងថា ខ្លួនបានធ្វើការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកកាលពីថ្ងៃអាទិត្យកន្លងទៅ ដើម្បីប្រឆាំងជាមួយយានយន្តមួយដែលគំរាមកំហែងដល់អាកាសយានដ្ឋានទីក្រុងកាប៊ុលដែលប្រាកដណាស់ថាមានទំនាក់ទំនងជាមួយ ក្រុមអ៊ីស្លាមជ្រុលនិយម ។

ជាក់ស្តែង អ្នកនាំពាក្យក្រុមតាលីបង់បាននិយាយថា ទីនេះមិនមានការអនុញ្ញាតណាមួយសម្រាប់ពួកបរទេសក្នុងការធ្វើប្រតិបត្តិការនោះទេ ភាពឯករាជ្យរបស់ពួកយើងត្រូវតែទទួលបានការគោរព។

នៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ក្រុមអ៊ីស្លាមអាហ្វហ្គានីស្ថាន-ប៉ាគីស្ថានក៏ធ្លាប់បានទទួលការខុសត្រូវទៅលើការវាយប្រហារដ៏សាហាវមួយទៅប្រទេសទាំងអស់នោះផងដែរ។ ពួកគេក៏បានសម្លាប់ជនស៊ីវិលនៅវិហារអ៊ីស្លាម នៅទីធ្លាសាធារណៈ នៅសាលារៀន និងសូម្បីតែនៅមន្ទីរពេទ្យ។

លោក Mujahid បានបញ្ជាក់សារជាថ្មីទៀតថា រដ្ឋាភិបាលថ្មីរបស់តាលីបង់នឹងមិនត្រូវបានផ្សព្វផ្សាយរហូតវត្តមានចុងក្រោយរបស់កងទ័ពអាមេរិកបានចាកចេញអស់។ លោក Mujahid បានបញ្ជាក់ថា វាគឺរឿងដែលសំខាន់ណាស់អំពីការប្រកាសរដ្ឋាភិបាលថ្មី ប៉ុន្តែនេះគឺតម្រូវឱ្យមានភាពអំណត់បន្តិចសិន។ យើងកំពុងធ្វើការពិគ្រោះយោបល់ដើម្បីបង្កើតរដ្ឋាភិបាលប្រកបដោយការទទួលខុសត្រូវ។ លោកបានបន្ថែមទៀថា ជាក់ស្តែងក្រុមយើងបានជួបបញ្ហាបច្ចេកទេសខ្លះៗទៅលើវិបត្តិនេះ។

សូមបញ្ជាក់ថា ក្រុមតាលីបង់បានសន្យាពង្រឹងសេដ្ឋកិច្ចអាហ្វហ្គានីស្ថាន ប៉ុន្តែដើម្បីធ្វើដូច្នេះបាន របបថ្មីនឹងត្រូវពឹងផ្អែកលើជំនួយបរទេស ហើយគ្មានការធានាថា ក្រុមតាលីបង់នឹងទទួលបានមូលនិធិដែលត្រូវការនោះទេ៕ ប្រភព៖ រ៉យទ័រ

×