Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុនកំពុងផ្អាកការប្រើប្រាស់វ៉ាក់សាំង ម៉ូឌឺណាចំនួន១លានដូសថែមទៀត

ប្រទេសជប៉ុនបានផ្អាកការប្រើប្រាស់វ៉ាក់សាំងការពារកូវីដ១៩ ប្រភេទ ម៉ូឌឺណាចំនួន១លានដូសទៀត ថែមទៀតក្រោយវត្តមានសារធាតុកង្វក់ត្រូវបានរកឃើញក្នុងវ៉ាក់សាំងជាច្រើនដំណាក់កាល។ នេះបើតាមការរាយការណ៍ពីសារព័ត៌មានរ៉យទ័រ។

របាយការណ៍ថ្មីៗបំផុតជាច្រើនស្តីពីសារធាតុកង្វក់ក្នុងវ៉ាក់សាំងដែលមកពីខេត្ត Gunma ស្ថិតនៅភាគពាយព្យនៃទីក្រុងតូក្យូ។ របាយការណ៍ទាំងនេះបានជំរុញឱ្យវ៉ាក់សាំងរបស់ម៉ូឌឺណាដែលបានបញ្ជូនមកទាំង២ជើងនេះត្រូវផ្អាកជាបណ្តោះអាសន្ន។

យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ សារធាតុខ្មៅតូចមួយ ត្រូវបានគេរកឃើញនៅក្នុងកែវវ៉ាក់សាំងមួយនៅទីក្រុង Gunma ។ សារធាតុខ្មៅក៏ត្រូវបានគេរកឃើញនៅក្នុងអំពូលវ៉ាក់សាំងនិងសឺរុំាងនៅស្រុកអូគីណាវ៉ា ដែលសារធាតុពណ៌ផ្កាឈូកក៏ត្រូវបានគេរកឃើញនៅក្នុងសឺរុំាងដែលដាច់ដោយឡែកផង
ដែរ។

ប្រទេសជប៉ុនបានផ្អាកការចាក់វ៉ាក់សាំង ម៉ូឌឺណាចំនួន ១,៦ លានដូសរួចទៅហើយកាលពីសប្តាហ៍
មុន។ បញ្ហានេះត្រូវបានគេរាយការណ៍កាលពីសប្តាហ៍មុនថា មានបុរសពីរនាក់នៅក្នុងប្រទេសជប៉ុនបានស្លាប់នៅក្នុងខែសីហា បន្ទាប់ពីទទួលបានវ៉ាក់សាំងម៉ូដឺណា ដែលមានផ្ទុកសារធាតុកខ្វក់ទោះបីជាមូលហេតុនៃការស្លាប់នៅតែមិនទាន់ច្បាស់ក៏ដោយ។

យោងតាមក្រសួងសុខាភិបាលជប៉ុនថា មនុស្សពីរនាក់ដែលបានស្លាប់គឺមានអាយុ ៣០ ឆ្នាំហើយបានស្លាប់តែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីទទួលបានវ៉ាក់សាំងការពារកូវីដ១៩ របស់វ៉ាក់សាំងម៉ូឌឺណា ជាលើកទី ២ ។

ក្រុមហ៊ុនវ៉ាក់សាំងម៉ូឌឺណា និងក្រុមហ៊ុនឱសថជប៉ុន Takeda បាននិយាយក្នុងរបាយការណ៍កាលពីសប្តាហ៍មុនថា  នៅពេលនេះយើងមិនមានភស្តុតាងណាមួយដែលបញ្ជាក់ថា ការស្លាប់ទាំងនេះបណ្តាល
មកពីវ៉ាក់សាំង ម៉ូឌឺណាទេ ហើយវាមានសារៈសំខាន់ណាស់ដែលត្រូវធ្វើការស៊ើបអង្កេតជាផ្លូវការដើម្បីកំណត់ថាតើមានការជាប់ពាក់ព័ន្ធគ្នាដែររឺទេ។

ការព្យួរវ៉ាក់សាំងទាំងនេះកើតមានឡើងនៅពេលដែលប្រទេសនេះកំពុងប្រឈមមុខនឹងកម្រិតខ្ពស់នៃករណីឆ្លងវីរុសធ្ងន់ធ្ងរ។ យោងតាមអ្នកតាមដានជំងឺកូវីដ -១៩ របស់សាកលវិទ្យាល័យ Johns Hopkins ប្រហែល ៤៥ ភាគរយនៃប្រជាជនជប៉ុនសរុបត្រូវបានចាក់វ៉ាក់សាំងការពារប្រឆាំងនឹងជំងឺ១៩៕ ប្រភព៖ The Hill News

×