Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាកលវិទ្យាល័យដ៏ល្បីល្បាញមួយ នៅប្រទេសថៃ បង្កើតវ៉ាក់សាំង ប្រឆាំងនឹងវីរុសបំប្លែងខ្លួនគ្រប់ប្រភេទ

spot_img

រាជធានីបាងកក ៖ រហូតមកដល់ពេលនេះ ក្រុមអ្នកវិទ្យាសាស្រ្ដ នៃសាកលវិទ្យាល័យ Chulalongkorn នៅក្នុងប្រទេសថៃ កំពុងតែដំណើរការសាកល្បង ដំណាក់កាលទី២ ចាក់ទៅលើមនុស្ស ក្រោយរកឃើញការសាកល្បងលើកទី១ មានប្រសិទ្ធភាព ប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មីគ្រប់ប្រភេទ ជាពិសេស វីរុសកូវីដបំប្លែងខ្លួន Delta ។

បើតាមសារព័ត៌មានថៃ (The Nation Thailand) បានចេញផ្សាយ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ថា ក្រោយទទួលបានជោគជ័យ នៅក្នុងការសាកល្បងដំណាក់កាលទី១រួចមក សាកលវិទ្យាល័យ Chulalongkorn កំពុងតែរៀបចំដំណើរការសាកល្បងវ៉ាក់សាំង Chula-Cov19 mRNA ចាក់ទៅលើមនុស្ស ក្នុងដំណាក់កាលទី២។ ការសាកល្បងវ៉ាក់សាំង Chula-Cov19 mRNA ទៅលើអ្នកស្ម័គ្រចិត្ត នៅក្នុងដំណាក់កាលទី១ រកឃើញថា អ្នកស្ម័គ្រចិត្តទាំងនោះមានអង់ទីគ័រ កើនឡើងច្រើន អាចប្រឆាំងនឹងវីរុសកូវីដ-១៩បាន ក្រោយការចាក់វ៉ាក់សាំអនេះរួចហើយ។

សាកលវិទ្យាល័យជូឡាឡុងកន បានបញ្ជាក់ថា ការសាកល្បងវ៉ាក់សាំង Chula-Cov19 mRNA របស់ខ្លួន នៅក្នុងដំណាក់កាលទី១ បានរកឃើញ ពីប្រសិទ្ធភាពរបស់វា អាចប្រឆាំងនឹងវីរុសបំប្លែងខ្លួនគ្រប់ប្រភេទ ជាពិសេ វីរុស Delta ។ សាកលវិទ្យាល័យជូឡាឡុងកន សង្ឃឹមថា វ៉ាក់សាំង Chula-Cov19 mRNA អាចនឹងត្រូវរដ្ឋបាលចំណីអាហារ និងឱសថរបស់ថៃ ហៅកាត់ FDA នឹងចុះឈ្មោះចូលក្នុងបញ្ជី ដាក់ឲ្យប្រើប្រាស់ នៅក្នុងខែមេសា ឆ្នាំ២០២២។

លោកវេជ្ជបណ្ឌិត Kiat Ruxrungtham នាយកកម្មវិធីអភិវឌ្ឍន៍វ៉ាក់សាំង Chula-Cov19 mRNA និងជាអ្នកបង្កើតមជ្ឈមណ្ឌលវ៉ាក់សាំង Chula តាមដានវ៉ាក់សាំង ChulaCov-19 បានឲ្យដឹងដែរថា វ៉ាក់សាំង Chula-Cov19 mRNA ត្រូវបានបង្កើឡើង ដោយសាកលវិទ្យាល័យចូឡាឡុងកន នៅក្នុងប្រទេសថៃ ។ វ៉ាក់សាំងនេះបានជួយបង្កើតអង់ទីគ័រឆ្លើយតបយ៉ាងខ្លាំង គឺល្អ ដូចជា វ៉ាក់សាំង Pfizer របស់សហរដ្ឋអាមេរិក ដែរ។ លើសពីនេះទៅទៀត វ៉ាក់សាំង Chula-Cov19 អាចរក្សាទុក ក្នុងរយៈពេលវែង ជាងវ៉ាក់សាំងប្រភេទ mRNA ដទៃទៀត។

ក្រុមអ្នកស្រាវជ្រាវ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ បានប្រកាស ពីលទ្ធផលគួរជាទីពេញចិត្ត ចំពោះការសាកល្បង នៅក្នុងដំណាក់កាលទី១ ទៅលើអ្នកស្ម័គ្រចិត្ត ចំនួន៧២នាក់ ដោយ៣៦នាក់ មានអាយុ ចន្លោះពី១៨-៥៥ឆ្នាំ ហើយ៣៦នាក់ផ្សេងទៀត មានអាយុចន្លោះពី៦៥-៧៥ឆ្នាំ។ ក្រោយសាកល្បងវ៉ាក់សាំង ប្រភេទ mRNA នៅក្នុងដំណាក់កាលទី១ រកឃើញអង់ទីគ័រការពារប្រឆាំងនឹងរោគសញ្ញាកូវីដ-១៩ រហូតដល់៩៤ភាគរយ ដោយមានអង់ទីគ័រខ្ពស់។ វ៉ាក់សាំងនេះ បានជួយជំរុញភាពស៊ាំ T-cell ដែលអាចជួយសម្លាប់វីរុស នៅក្នុងកោសិកា នៃអ្នកឆ្លងវីរុសកូវីដ-១៩។ វាមានប្រសិទ្ធភាព ទប់ទល់ប្រឆាំងនឹងវីរុសកូវីដ-១៩ដំបូង ក៏ដូចជា វីរុសបំប្លែងខ្លួនថ្មីចំនួន៤ប្រភេទធំៗផ្សេងទៀត រួមមាន Alpha, Beta, Gamma និង Delta ។ បច្ចុប្បន្ន គេរកឃើញអ្នកឆ្លងថ្មីជាង៩០ភាគរយ នៅក្នុងប្រទេសថៃ ជាប្រភេទវីរុសបំប្លែងខ្លួនថ្មី Delta ។

ក្រុមអ្នកជំនាញ បានបញ្ជាក់ថា អ្នកស្ម័គ្រចិត្តដែលទទួលការចាក់វ៉ាក់សាំងនេះ នឹងលេចឡើងនូវអាការមួយចំនួន នៅក្នុងរយៈពេល៧ថ្ងៃ ក្រោយការចាក់វ៉ាក់សាំង រួមមាន ឈឺនៅត្រង់កន្លែងចាក់ ផ្ដាសាយតិចតួច និង គ្រុនក្ដៅ ក្រោយការចាក់លើកទី២ ក្នុងរយៈពេល១-៣ថ្ងៃ។ បច្ចុប្បន្នវ៉ាក់សាំងនេះ ក្លាយជាវ៉ាក់សាំងប្រភេទ mRNA លើកដំបូងបង្អស់ នៅតំបន់អាស៊ី-អាគ្នេយ៍ (អាស៊ាន)៕ រក្សាសិទ្ធិដោយ៖សារាយSN

spot_img
×