Friday, September 29, 2023
[the_ad id="301779"]

អ្នកធុរកិច្ចគិតថា ប្រព័ន្ឋចុះបញ្ជីរពាណិជ្ជកម្មតាមអនឡាញ នឹងបង្រួមការងារមកកន្លែងតែមួយ

spot_img

ភ្នំពេញ៖ បច្ចុប្បន្ន បច្ចេកវិទ្យាអនឡាញ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តការងារប្រចាំថ្ងៃ ក្នុងបរិបទ​ដែលពិភពលោក ក៏ដូចជាកម្ពុជា កំពុងរងនូវការរាតត្បាតជំងឺកូវីដ១៩។ បច្ចេកវិទ្យានេះ កំពុងត្រូវបានមនុស្សប្រើប្រាស់ និងទាញយកផលប្រយោជន៍ពីវាយ៉ាងច្រើន។ ក្រុមហ៊ុន រោងចក្រ សហគ្រាស បានចាប់ផ្ដើមអាជីវកម្ម ដែលភាគច្រើនផ្ដោតលើបច្ចេកវិទ្យា។​

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដាក់ដំណើរការជាផ្លូវការ ប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី២ នៅថ្ងៃទី១ ខែកញ្ញាខាងមុខនេះហើយ។ ប្រព័ន្ឋចុះបញ្ជីរពាណិជ្ជកម្មតាមអនឡាញ នឹងជួយពង្រីកវិសាលភាពដល់ការស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតផ្សេង ៗ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងជាស្ថាប័នមានសមត្ថកិច្ចតែមួយគត់ ដើម្បីសម្រប សម្រួលដល់ការចុះបញ្ជីរនេះ។

វិស័យឯកជន បានគាំទ្រដល់ការចុះបញ្ជីរពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ ដែលអ្នកធុរកិច្ចគិតថា នឹងបង្រួមការងារមកកន្លែងតែមួយ គឺក្រុមហ៊ុនឯកជនមិនចាំបាច់ ទៅកាន់ក្រសួងស្ថាប័នពាក់ព័ន្ឋ ដូចជា ក្រសួងការងារ ឬក្រសួងពាណិជ្ជកម្ម និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទៀតនោះទេ ពោលគឺក្រុមហ៊ុនជាតិ និងអន្តរជាតិ ធ្វើការចុះបញ្ជីរនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតែមួយ គឺជាការស្រេច។

លោកឧកញ៉ាលឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា ក្នុងនាមវិស័យឯកជន លោកឧកញ៉ា សូមគាំទ្រ និងលើកទឹកចិត្ត ដល់រដ្ឋាភិបាល ដែលបានរៀបចំប្រព័ន្ឋ ចុះបញ្ជីរពាណិជ្ជកម្មតាមអនឡាញ ដែលជាការកាត់បន្ថយការិយាធិបេត្យ។

គួរបញ្ជាក់ថា ក្រៅពីវិស័យឯកជន នៅតាមក្រសួងស្ថាប័ននានា ក៏បាននិងកំពុងអភិវឌ្ឍន៍ និងប្រើប្រាស់បច្ចេកវិទ្យាផងដែរ មានជាអាទិ៍ ប្រព័ន្ធគ្រប់គ្រងប្រតិបត្តិការហិរញ្ញវត្ថុ(FMIS) របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ប្រព័ន្ធអាស៊ីគូដា(ASYCUDA)របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, ប្រព័ន្ធចុះបញ្ជីពន្ធដារ និងប្រកាសបង់ប្រាក់ពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ, ប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្ម, ប្រព័ន្ធវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ(CO) និងប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្ម(Trademark)របស់ក្រសួងពាណិជ្ជកម្ម, ប្រព័ន្ធចុះបញ្ជីយានយន្ដរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងប្រព័ន្ធអ៊ី-វិសា (E-Visa)របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាដើម៕

[the_ad id="323574"]
[the_ad id="337362"]
[the_ad id="339994"]
[the_ad id="409036"]
spot_img