Thursday, November 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧកញ៉ា ម៉ុង ឫទ្ធី មា​ន​ចម្ងល់ជាខ្លាំង​ចំពោះអ្នកខ្លះ ​យកលុយ​ ដាក់​តម្រៀប​ថត​បង្ហោះ​ហ្វេសប៊ុក​ ថាយកទៅ​ជួយ​ទិញ​ស្រូវ​ពី​កសិករ

ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិតឧកញ៉ា ម៉ុង ឫទ្ធី បានមា​ន​ចម្ងល់ជាខ្លាំង​ចំពោះ​អ្នក​យកលុយ​ជាច្រេីន​មក​ដាក់​តម្រៀប​ថត​បង្ហោះ​ហ្វេសប៊ុក​ ថានិងយក​លុយនេះមក​ជួយ​ទិញ​ស្រូវ​ពី​កសិករ​ តើពួកគាត់ធ្លាប់មាន​បទពិសោធន៍​បច្ចេទេស​លើមុខ​របរនេះ​ដែរឬអត់ទេ​ ហើយគាត់មាន​ជា​មូលដ្ឋាន​គ្រឹះដែរឬទេ?

ឧកញ៉ា ម៉ុង ឫទ្ធី បានសរសេរសារលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការនាព្រឹកថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះថា “តាំង​នាមរូបខ្ញុំ​ ជាអ្នកមាន​បទពិសោធន៍​ ធ្វើពាណិជ្ជកម្ម​លើ​វិស័យ​ កសិកម្ម​ កសិឧស្សាហកម្ម​ អស់រយៈ​ពេល​ជាង​៣០ឆ្នាំ​កន្លមកហើយ​ រហូតមក​ដល់ពេល​បច្ចុប្បន្ន​នេះ ​ក៏នៅតែបន្ត ​ប្រកប​មុខរបរ​នេះ​ដោយមិនបោះបង់​

បើទោះបីជា​ត្រូវ​ជួប ឧបសគ្គ​តូចធំ ​យ៉ាង​ណាក្ដី​ ចំពោះរឿង​កសិផល​ឡើងថ្លៃ ​ចុះថ្លៃ ​វាជារឿង​ធម្មតា​ របស់​ពិភពលោក​នេះ​ទៅហើយ​ យើងមិន​អាច​ស្តី​បន្ទោសបង្អាប់​បង្ខូចកេរ្ដិ៍ឈ្មោះ​អ្នកណាបានទេ​ បើ​ចំពោះ​រាជរដ្ឋាភិបាល​ ចង់ឱ្យតែ​ប្រជាជន​ លក់កសិផល​ បាន​តម្លៃ​ថ្លៃទេ​។

និយាយដោយឡែក ជាបន្តបន្ទាប់​ រហូតមកដល់ពេល​បច្ចុប្បន្ន​នេះ​ ខ្ញុំ​បានជួយ​ប្រមូលទិញ​កសិផល​ដូចជាពោត​ ដំឡូងមី​ កន្ទក់​ ចុង​អង្ករ​ ពេលខ្លះ​ជួយទិញ​ស្រូវស្រាល​ យកមកកិន​ជា​សម្រូប​ ពី​កសិករ​យើង​ប្រមាណជា​ជាង​៤០លាន​ដុល្លារ ​សហរដ្ឋអាមេរិក​ជារាងរាល់ឆ្នាំ​ សម្រាប់​យកមក​ចូលរោងចក្រ​កែច្នៃ​ធ្វើ​ជា​ចំណី​សត្វ​ ដោយមាន​សាយឡូ​និងឃ្លាំង​សម្រាប់ស្តុក​គ្រាប់​ធញ្ញជាតិ​សរុបប្របាណជា​១០០,០០០សែនតោន​ ។

ខ្ញុំ​មា​ន​ចម្ងល់ជាខ្លាំង​ចំពោះ​អ្នក​យកលុយ​ជាច្រេីន​មក​ដាក់​តម្រៀប​ថត​បង្ហោះ​ហ្វេសប៊ុក​ ថានិងយក​លុយនេះមក​ជួយ​ទិញ​ស្រូវ​ពី​កសិករ​ តើពួកគាត់ធ្លាប់មាន​បទពិសោធន៍​បច្ចេទេស​លើមុខ​របរនេះ​ដែរឬអត់ទេ​ ហើយគាត់មាន​ជា​មូលដ្ឋាន​គ្រឹះ​ ដូចជា​ឡសម្ងួត​ សាយឡូ​ ឃ្លាំង​ស្តុក​ ម៉ាស៊ិន​កិនស្រូវ​ និងមានទីផ្សារ​នៅទីណា​?

អភ័យទោស​ផង​ខ្ញុំ​និយាយនេះ​គ្រាន់តែ​ជា​ទស្សនផ្ទាល់ខ្លួន​តែ​ប៉ុណ្ណឹង​ទេ​”៕រក្សាសិទ្ធដោយ៖សុទ្ធលី

×