ប្រិយមិត្តបានដឹងហើយ ថ្មីៗនេះ អ្នកនាង ដេត ម៉ាលីណា បានឡាយវីដេអូបើកឡានស្វះស្វែងរកយុត្តិធម៌ទាំងយប់ និងរៀបរាប់រាប់ថា អតីតស្វាមី ឌួង ឆាយ បានបន្តចូលមកធ្វើបាប ហេតុនេះ រូបនាងត្រូវតែទាមទារយុត្តិធម៌សម្រាប់ខ្លួនឯង និងកូនៗ ព្រោះពេលនេះ រូបនាងនិងកូនៗ ពិតជាកំពុងរស់នៅក្នុងការភ័យខ្លាច និងតក់ស្លុតខ្លាំងណាស់។
អ្នកនាង ដេត ម៉ាលីណា នៅបានរៀបរាប់ឲ្យដឹងទៀតថា ជាដំបូងនាងខ្ញុំ ដេត មាលីណា សូមខន្តីអភ័យទោសដល់ពុក ម៉ែ បងប្អូន ពូមីងទាំងអស់ ជាមុនដែលនាងខ្ញុំ សម្រេចចិត្តមកបកស្រាយ រកយុត្តិធម៌នៅក្នុងកាលះទេសះ ដែលមិនសមស្របនៅពេលនេះ ដែលយើងទាំងអស់គ្នា កំពុងតែចូលរួមប្រយុទ្ធប្រឆាំង ការពារ ការរាតត្បាតជំងឺCOVID-19 ប៉ុន្តែនាងខ្ញុំពិតជាគ្មានផ្លូវជ្រើសរើសឡើយ ហើយក៏ពិតជាមិនអាចស៊ូទ្រាំតទៅទៀតបានដែរ ! ថ្ងៃនេះនាងខ្ញុំសុំធ្វេីការឡាយបង្ហាញអំពីបញ្ហាកេីតឡេីងមកលេីរូបនាងខ្ញុំម្តងហេីយម្តងទៀតនៅម៉ោង10:30យប់ថ្ងែ 29.08.2021 នាងខ្ញុំត្រូវការទាមទាររកយុត្តិធម៌អោយកូន និងរូបនាងខ្ញុំផ្ទាល់ ខ្ញុំសូមអោយផ្លូវច្បាប់ជួយរកយុត្តិធម៍អោយពួកខ្ញុំផង ព្រោះនាងខ្ញុំមានការរស់នៅភ័យខ្លាច និងតក់ស្លុតខ្លាំងណាស់ ជាពិសេសកូននាងខ្ញុំអាចនឹងមានបញ្ហាសតិអារម្មណ៍ ដោយសារតែទង្វេីអាក្រក់ស្រែកគំរាម និងហឹង្សាដ៏សាហាវរបស់ឪពុកបែបនេះដដែលៗ។
តែទោះយ៉ាងណា ក្រោយអតីតភរិយា បានរៀបរាប់ចោទប្រកាន់ថាខ្លួន បានប្រើអំពើហិង្សា និងថែមទាំងបង្ហោះរូបភាពភស្តុតាងអាចប្រតាយប្រតប់គ្នាឡើងបាក់ក្រចកដៃ ស្រាប់តែនៅមុននេះបន្តិច ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ លោក ឌួង ឆាយ ក៏បានតបសារទៅវិញថា៖ ខ្ញុំបាទនឹងធ្វើការបកស្រាយនៅក្នុងថ្ងៃនេះ ខ្ញុំមិនបានប៉ះគាត់សូម្បីតែបន្តិច ហេតុអីបានជាចោទប្រកាន់ខ្ញុំបែបនេះទៅវិញ ខ្ញុំនៅស្ងៀមស្ងប់ស្ងាត់ជាង 6 ខែ ហើយ ទោះបីជាគាត់មិនអោយខ្ញុំជួបកូនៗ។ ខ្ញុំមិនដែលចង់ឈ្នះគាត់ហើយខ្ញុំទទួលកំហុស និងទទួលខុសគ្រប់យ៉ាងរហូត ហេតុអ្វីមិនអោយខ្ញុំសុខផង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង