Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនទុកមុខឲ្យ! ក្រោយ ដេត​ ម៉ាលីណា Live យំឡើងគគ្រូក ដោយ​សារ​រឿង​នេះ ស្រាប់​តែប្អូន​ស្រី​ពៅ​លោក ឌួង ឆាយ ចេញ​មក​លត់អតីត​បង​ថ្លៃ​ចាស់ៗ​ដៃ​ថា​…

spot_img

មហាជននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ប្រាកដណាស់បានទទួលជ្រាបរួចហើយ ដែលកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ អ្នកនាង ដេត ម៉ាលីណា បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈរូបនាងបាន Live និងនិយាយរៀបរាប់សូមឲ្យច្បាប់ជួយរកយុត្តិធម៌ជូនខ្លួន និងកូនៗ បន្ទាប់ពីអតីតស្វាមី ឌួង ឆាយ បានចូលមកផ្តើមបង្កការប្រើអំពើហិង្សា និងគំរាមកំហែងមកលើរូបនាងជាថ្មី។

តែទោះយ៉ាងណា ក្រោយអតីតភរិយា បានរៀបរាប់ចោទប្រកាន់ថាខ្លួន បានប្រើអំពើហិង្សា និងថែមទាំងបង្ហោះរូបភាពភស្តុតាង ស្រាប់តែនៅថ្ងៃនេះ (៣១ ខែសីហា) លោក ឌួង ឆាយ ក៏បានតបសារទៅវិញថា៖ ខ្ញុំបាទនឹងធ្វើការបកស្រាយនៅក្នុងថ្ងៃនេះ ខ្ញុំមិនបានប៉ះគាត់សូម្បីតែបន្តិច ហេតុអីបានជាចោទប្រកាន់ខ្ញុំបែបនេះទៅវិញ ខ្ញុំនៅស្ងៀមស្ងប់ស្ងាត់ជាង 6 ខែ ហើយ ទោះបីជាគាត់មិនអោយខ្ញុំជួបកូនៗ។ ខ្ញុំមិនដែលចង់ឈ្នះគាត់ហើយខ្ញុំទទួលកំហុស និងទទួលខុសគ្រប់យ៉ាងរហូត ហេតុអ្វីមិនអោយខ្ញុំសុខផង។

ជាមួយគ្នានេះផងដែរ អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ខ្លាំងជាងនេះទៀតនោះ គឺស្របពេលបងប្រុសរបស់ខ្លួន បានចេញមកបញ្ជាក់តាមរយៈសារបង្ហោះនៅលើបណ្តាញសង្គម ថាខ្លួនមិនបានប៉ះពាល់អតីតភរិយាសូម្បីបន្តិច ស្រាប់តែប្អូនស្រីពៅរបស់លោក ឌួង ឆាយ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Duong Leaksmy ក៏បានបង្ហោះសំណេរលត់ទៅកាន់អតីតបងថ្លៃ យ៉ាងចាស់ៗដៃបែបនេះថា៖ មេឃកំពុងភ្លៀងខំឡាយកុហក ប្រយ័ត្នរន្ទះបាញ់ណានាង មួយវិញទៀតចរិកអន់ដូចនាងនិយាយដល់ក្រុមគ្រួសារគេរហូត មានខួរបែងចែកទេ វាជារឿង២ខុសគ្នានាង ដេញម្តាយខ្ញុំទៅប្តឹងក្រែងនាងឯងប្តឹងម្តាយខ្ញុំហី កាលនៅមានខ្នង ភ្លេចថាខ្នងគេស្គាល់ចរិកគាត់លែងអោយដេីរជាមួយ ដល់អស់ខ្នងមកលេីកដៃសំពះអោយអ្នកលេងហ្វេសបុកជួយ ឆ្ងល់ត្រង់ពួកអ្នកកាន់ជេីងដល់ហេីយ ដែលមនុស្សល្អណាគេប្តឹងអាឌិតម្តាយក្មេក ឈ្លោះមួយប្តី ឌៀមដាមបងប្អូនគេដូចមីអន់ចរិកនឹងអត់ សំដែងក្នុងហ្វេសបុក តែគាបសង្កត់អោយម្តាយខ្ញុំសុីញ៉េចុះឯកសារថា វាប្តឹងពេលណាត្រូវទៅស្មាហ្នឹង តែម្តាយខ្ញុំមិនបានយល់ព្រមទេ ពេលវានៅមានខ្នង! ចាំណាឪពុកណាក៏នឹកកូនចង់មេីលកូនដែរ តាំងពីពេលនោះមក គាត់មិនដែលជួបកូនបានលេីសពី ៥ដងទេ! ត្រាម៉ាសំដែងសមណាស់ តែអត់ចេញទឹកភ្នែក ហាងរលាយគ្មានសល់នៅមិនដឹងថា កម្មហុចអោយទេនាង! កុំភ្លេចថាកម្មវិលដូចកង់យន្តហោះណា សម័យនេះមិនមែនកង់រទេះគោទេ មួយទៀតសុំសេីចមួយសំលេងកាត់តបានទៀត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×