ក្នុងកិច្ចសម្ភាសន៍ជាមួយឆាណែល Fox Business Network ផ្សាយថ្ងៃទី២៥ ខែតុលា (ម៉ោងតំបន់) ប្រធានាធិបតី Donald Trump បានចែករំលែកដំណើរទស្សនៈកិច្ចខាងមុខរបស់លោកទៅកាន់ប្រទេសចិន។ មេដឹកនាំអាមេរិករូបនេះជឿថា វាជាដំណើរទស្សនកិច្ច “សកម្ម មានចរិតប្រវត្តិសាស្ត្រ”។
លោក Trump ពោល ៖ “យើងខ្ញុំនឹងដោះស្រាយបញ្ហាកូរ៉េខាងជើង។ នេះជាបញ្ហាជំពាក់”។ លោកបន្តថា ៖ “បញ្ហានេះ” (កូរ៉េខាងជើង) តាមពិតទៅវាពុំមែនទុកសម្រាប់ខ្ញុំទេ។ គួរណាស់វាបានត្រូវដោះស្រាយមុនពេលខ្ញុំទទួលភារៈកិច្ច ព្រោះគ្រានោះរឿងរ៉ាវងាយស្រួលជាង។ ប៉ុន្តែចុងក្រោយវាបានធ្លាក់មកដល់ខ្ញុំ ហើយខ្ញុំនឹងជាអ្នកដោះស្រាយ។ ខ្ញុំនឹងដោះស្រាយបញ្ហានេះ”។
នៅក្នុងកិច្ចសម្ភាសន៍នេះដែរ ម្ចាស់សេតវិមានរូបនេះ ចែករំលែកថា ប្រសិនបើអាមេរិក រក្សាបានទំនាក់ទំនងល្អជាងជាមួយរុស្ស៊ី នោះបញ្ហាកូរ៉េខាងជើងនឹងងាយស្រួលដោះស្រាយជាង។ តាមប្រធានាធិបតី Trump ចិនបានជួយគាំទ្រដល់អាមេរិក ប៉ុន្តែរុស្ស៊ីហាក់ដូចជានៅតាមទិសដៅមួយផ្សេង ហើយប្រការនេះបានជះឥទ្ធិពលដល់កិច្ចប្រឹងប្រែងរួមក្នុងដំណោះស្រាយបញ្ហាកូរ៉េខាងជើង។
បណ្តាកូរ៉េខាងជើងត្រូវបានចាត់ទុកថា នឹងស្ថិតក្នុងកម្មវិធីការងាររបស់ប្រធានាធិបតី Trump នាពេលធ្វើទស្សនៈកិច្ច ប្រទេសអាស៊ីមួយចំនួន ក្នុងនោះមានចិន កូរ៉េខាងត្បូង និងជប៉ុន នៅដើមខែវិច្ឆិកាខាងមុខ។ មុននេះថ្លែងទៅកាន់មហាសន្និបាតពេញអង្គនៃអង្គការសហប្រជាជាតិ នៅខែកញ្ញាលោក Trump ធ្លាប់បានព្រមានថា នឹង “កំទេចទាំងស្រុង” កូរ៉េខាងជើងប្រសិនបើប្រទេសនេះ មានទង្វើគំរាមកំហែងដល់អាមេរិក ក៏ដូចជាសម្ព័ន្ធមិត្តរបស់ពួកគេ ៕ ដោយ ៖ សូយន