Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាំយូរពេក! ពេលនេះ កូនស្រីសំណព្វ អេ ភូថង និង​គូដណ្តឹង​​សម្រេច​ចិត្ត​ធ្វើ​ពិធី​បន្តិច​បន្តួច គឺ​ត្រឹម​តែ…

spot_img

ជឿថាប្រិយមិត្តមួយចំនួនធំ ប្រាកដណាស់បានស្គាល់រួចហើយ អតីតកីឡាការិនីប្រដាល់គឺកញ្ញា អេ យ៉ានុត ដែលជាកូនស្រីបង្កើតរបស់អតីតស្តេចប្រដាល់ស្រុកខ្មែរ អេ ភូថង។

ពិតណាស់ កញ្ញា អេ យ៉ានុត បានធ្វើឲ្យមហាជន និងអ្នកគាំទ្រ មានការភ្ញាក់ផ្អើលជាខ្លាំង ខណៈស្ងាត់ៗ ស្រាប់តែនាងបានភ្ជាប់ពាក្យជាមួយគូអនាគត កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ នៅឯគេហដ្ឋានឪពុកម្តាយរបស់នាងផ្ទាល់ ក្រោយអ្នកទាំងពីរបានស្វែងយល់ចិត្តគ្នា អស់រយៈពេលជាយូរមក។

តែទោះយ៉ាងណា ក្រោយភ្ជាប់ពាក្យអស់រយៈពេលជិត១ឆ្នាំមកនេះ កញ្ញា យ៉ានុត និងគូដណ្តឹង គឺថាមិនចាំយូររហូតមានកូនទើបរៀបការទៀតឡើយ ដោយអ្នកទាំងពីរបានដឹកដៃគ្នា រៀបចំធ្វើពិធីបន្តិចបន្តួចត្រឹមសែនព្រេនទៅតាមប្រពៃណី ព្រោះតែបញ្ហាកូវីដ១៩។

នេះបើតាមគណនីហ្វេសប៊ុកខាងប្រុស ដែលមានឈ្មោះថា Por Heng បានបង្ហោះរូបទិដ្ឋភាពពិធីសែនព្រានរបស់ពួកខ្លួនជាច្រើនសន្លឹក និងភ្ជាប់ Caption យ៉ាងខ្លីថា «ព្រោះតែកូវីដទើបពួកខ្ញុំសំរេចចិត្តសែន (ចាំកូនមួយចាំការនឹងហា)»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×