Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅចាំទេ គ្រូទាយមានប័ណ្ណធានា! បាត់មុខយូរ គ្រូអគ្គីនេត្រ ទម្លាយរូបភាពកៀកកើយប្រុសក្មេងស្វ៊ីតៗ និងថែមទាំងប្រកាសគ្រាន់តែឮចង់លើសឈាម…

មហាជនបានស្គាល់ច្បាស់ហើយ ចំពោះបុគ្គលវ័យក្មេង ដែលតាំងខ្លួនថាជា «គ្រូអគ្គីនេត្រ» មានប្ញទ្ធីបារមីខ្លាំងពូកែ កាប់មិនមុត ដុតមិនឆេះ និងមើលឆុតពីជោគរាសីរកស៊ី និងព្រមទាំងលក់យ័ន្តពូកែស័ក្តិសិទ្ធ តាមអនឡាញមានប័ណ្ណធានាទៀតផង។

ពិតណាស់ កាលពីអំឡុងប្រហែល ៣ ឆ្នាំ មុន គ្រូអគ្គីនេត្រ គឺបានផ្ទុះល្បីឈ្មោះខ្លាំងណាស់ ដែលធ្វើឲ្យមហាជនស្ទើរគ្រប់ទិសទីមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ តែទោះយ៉ាងណា ទន្ទឹមកំពុងមានភាពល្បីល្បាញ ស្រាប់តែក៏មានគ្រូគេចេះវិជ្ជាកាប់មិនមុតពិតៗ ចេញព្រលះ និងធ្វើឲ្យមើលស្តែងៗ សុទ្ធតែដាវសាំមូរ៉ៃឡើងសស្ងាច មិនមែនត្រឹមប៉័ងតោអារសាច់ជ្រូកមិនមុតដូចគ្រូអគ្គីនេត្រ សម្តែងនោះឡើយ។

ចាប់តាំងពីមានគ្រូចេះពិត ចេញមកបកអាក្រាតពីវិជ្ជាបោករបស់គ្រូអគ្គីនេត្រ ឡើងព្រោងព្រោត ជាហេតុធ្វើឲ្យគ្រូលេបឡេម្សៅមុខឡើងសស្លេករូបនេះស្ងាត់មាត់ ហើយបានបាត់មុខមួយរយៈ ស្រាប់តែលេចឮដំណឹងថា គ្រូអគ្គីនេត្រ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធជួញដូរគ្រឿងញៀន។

តែទោះយ៉ាងណា ក្រោយជាប់ពន្ធនាគារ ២ ឆ្នាំ គ្រូអគ្គីនេត្រ បានចេញមកវិញជួយលក់កាហ្វេមីង និងបន្ទាប់មកចាប់ផ្តើមជាមួយមុខរបរលក់ផលិតផលឡេម្សៅតាមអនឡាញ និងទន្ទឹមនោះ ក៏បានបន្តមុខរបរជាគ្រូទាយ មើលជោគរាសី ធ្វើយ័ន្តលក់តាមអនឡាញមានប័ណ្ណធានាដដែល ដោយអះអាងថា មានកូនសិស្សជាច្រើនបានជម្រុញ និងនៅតែគាំទ្រដដែល។ ប៉ុន្តែ មួយរយៈចុងក្រោយនេះ គ្រូអគ្គីនេត្រ បានប្តូរមកបង្ហោះលក់បន្តោងព្រះ និងរបស់ផ្សេងៗធ្វើពីចែ ភ្លុក ដោយដាក់លក់ដេញថ្លៃទៀតផង។

ដោយឡែក ងាកមកមើលពីជិវីតឯកជនវិញ គ្រូអគ្គីនេត្រ ហាក់ពុំដែលឃើញមានសង្សារជានារីណាម្នាក់គួរឲ្យកត់សម្គាល់នោះទេ ប៉ុន្តែ ថ្មីៗនេះ គ្រូអគ្គីនេត្របានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលខ្លាំង ខណៈបង្ហោះរូបស្ទីតៗជាមួយប្រុសក្មេងម្នាក់ ហៅសុទ្ធតែហាន់នីពេញៗមាត់ និងសូម្បីនិយាយឃែឡើងបែបនេះថា៖ ​«Good night sweet Dreams ផ្ញើរជូនអ្នកញ៉ែសង្សារខ្ញុំ ឆាតនុះឆាត ចង់100នាក់ Yt ប្រយត្ន័តិច អាខោនគេខ្ញុំក៏មានក្នុងដៃដែរ ប្រយត្ន័1ដៃបែកមាត់ខានញ៉ែ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×