តាម Taipe Times នៅថ្ងៃ ៣១ មីនា បានដកស្រង់សម្តីរបស់ស្ថានីយប័នការពារជាតិតៃវ៉ាន់ឲ្យដឹងថា តៃវ៉ាន់នឹងអាមេរិកបានចុះហត្ថលេខាលើកិច្ចសន្យាទិញលក់កាំជ្រួច ដែលមានតម្លៃ ១៣០,៥លានដុល្លារ ។
តាមនោះក្រុងវ៉ាស៊ីនតោននឹងប្រគល់កាំជ្រួចប្រឆាំរថក្រោះប្រភេទ Tow-2B Aero ចំនួន ៦០ដើម ឲ្យក្រុងតៃប៉ិ ពីនេះរហូតទល់ខែ មិថុនា ឆ្នាំ ២០២៤ ។
កាំជ្រួចប្រឆាំងរថក្រោះ Tow-2B Aero
Taipe Times ឲ្យដឹងបន្តទៀតថា ក្នុងរយៈចម្ងាយបាញ់ឆ្ងាយបំផុតគឺ ៤,៥គីឡូម៉ែត្រ កាំជ្រួចនេះ ត្រូវបានប្រើប្រាស់ដើម្បីទប់ស្កាត់ការវាយប្រហារឡើងដែនគោករបស់សត្រូវ។
Taipe Times ឲ្យដឹងបន្ថែមថា ទង្វើនេះក៏ជួយលើកទឹកចិត្តដល់វិទ្យាស្ថាន វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា Chungshan (CSIST) ជំរុញការស្រាវជ្រាវអភិវឌ្ឃន៍អាវុធប្រឆាំងរថក្រោះផ្នែកតាម Tow-2B ។
កាំជ្រួចប្រឆាំងរថក្រោះ Kestrel
CSIST កំពុងផលិតកាំជ្រួចផ្នែកតាមគំរូកាំជ្រួចប្រឆាំងរថក្រោះ Kestrel ដោយមានការអភិវឌ្ឍន៍បន្ថែមនូវគន្លឹះមួយចំនួន ៕