Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឱលោកម្ចាស់ហើយ! ខ្លួនជាប្រុសទេ តែអាចច្រៀងបទរបស់ ខាត់ សុឃីម យ៉ាងពិរោះ និងពិសេស​នោះ​​គឺ​សម្លេង​សុទ្ធ​គ្នា​ទៀត​…

spot_img

ពិតណាស់ អ្នកនាង ខាត់ សុឃីម ត្រូវបានមហាជនចាត់ទុកថា គឺជាតារាស្រីជើងចាស់មួយរូប ពោរពេញទៅដោយសមត្ថភាពពហុជំនាញ ដែលពូកែទាំងវោហាសម្តីចាក់ទឹកមិនលិច អាចលេងតន្រ្តីបុរាណ លេងកំប្លែង និងពិសេសទៀតនោះ គឺមានទឹកសម្លេងដ៏ក្រអួនក្រអៅ អាចច្រៀងទាំងបទបុរាណ និងសម័យ យ៉ាងពិរោះរណ្តំចិត្តផងដែរ។

ដោយឡែក ថ្មីៗនេះ មហាជននៅលើបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្តង ខណៈបានឃើញបុរសម្នាក់ អាចច្រៀងមនុស្សស្រីបានយ៉ាងពិរោះ ហើយអ្វីដែលធ្វើឲ្យគ្រប់គ្នាកាន់តែចាប់អារម្មណ៍ខ្លាំងនោះ គឺបុរសរូបនេះអាចច្រៀងបទរបស់អ្នកនាង ខាត់ សុឃីម បានយ៉ាងពិរោះ និងមានទឹកដមសម្លេងសឹងតែដូចគ្នាទាំងស្រុងតែម្តង។

យ៉ាងណាមិញ តារាចម្រៀងប្រុសកំពុងល្បីរូបនេះ ក៏ត្រូវបានដឹងថាមានឈ្មោះ វណ្ណ តារាវុឌ្ឈ។ ហើយទាក់ទងនិងការលើកយកបទអ្នកនាង សុ ឃីម មកច្រៀង និងថែមទាំងមានទឹកសម្លេងដូចគ្នាបែបនេះ លោក តារាវុឌ្ឈ បានបញ្ចាក់ឲ្យដឹងថា តាំងពីតូចមក លោកស្រឡាញ់ចូលចិត្តអ្នកនាង ខាត់ សុឃីម ខ្លាំងណាស់។ ហេតុនេះ ទាំងការច្រៀង ការនិយាយ និងធ្វើកាយវិការ គឺលោកព្យាយាមធ្វើតាមអ្នកនាង ខាត់ សុឃីម ទាំងអស់ ហើយក៏អាចពត់ពេនសម្លេងស្រដៀងគ្នាតែម្តង។

ដោយឡែក នៅពេលសួរថា ហេតុអ្វីបានជាចូលចិត្តអ្នកនាង ខាត់ សុឃីម ដល់ម្លុឹង លោក តារាវុឌ្ឈ ក៏បានទម្លាយឲ្យដឹងថា លោកចូលចិត្តអ្នកនាង ខាត់ សុឃីម គឺទី១ ចូលចិត្តរបៀបបទកន្ទ្រឹមរបស់គាត់ ទី២​ ចូលចិត្តភាពក្រម៉ិចក្រមេុីមរបស់គាត់ និងអត្តចរិករបស់គាត់ គឺអត់ចេះវាយប្ញកឆ្មើងឆ្មៃ…។

ជាមួយគ្នានេះផងដែរ ក្រោយពីបានឃើញសមត្ថភាពដ៏ប្លែករបស់លោក វណ្ណ តារាវុឌ្ឍ អាចច្រៀង និងត្រាប់តាមកំពូលតារាស្រីជើងរូបនេះ​បានយ៉ាងល្អបែបនេះ មហាជនជាច្រើនបានសម្តែងការគាំទ្រ និងកោតសរសើរយ៉ាងខ្លាំង និងសូមឲ្យលោកចេញបទត្រាប់តាមជាបន្តទៀតផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម​ហុង

spot_img
×