មហាជននៅក្នុងបណ្តាញសង្គម បានលាន់មាត់ភ្ញាក់ផ្អើលស្ទើរគ្រប់ៗគ្នា និងពិតជាមិននឹកស្មានដល់សោះឡើយ ចំពោះរូបភាពជាច្រើនសន្លឹក ដែលគេបានចែករំលែកនៅលើបណ្តាញសង្គម បង្ហាញអ្នកសុំទានស្រីវ័យក្មេងម្នាក់គឺពិតជាមានរូបសម្រស់ស្រស់ស្អាតខ្លាំងណាស់ ប្រៀបដូចតារាអុីចឹង ប៉ុន្តែ មិននឹកស្មានថា នាងបែរក្លាយជាអ្នកសុំទាន ជាជាងមានរងារដ៍សមរម្យមួយធ្វើ។ តែទោះយ៉ាងណា គេក៏ពុំដឹងពីមូលហេតុអ្វី ដែលនាំឲ្យនាងដល់ថ្នាក់សុំទានបែបនេះនោះទេ។
នារីអ្នកសុំទានរូបនេះ ដែលបើតាមមើលទៅ មានអាយុខ្ទង់ ២០ ឆ្នាំ និងត្រូវបានចាត់ទុកថា អ្នកសុំទានស្អាតបំផុតប្រចាំរាជធានី គឺត្រូវបានគេប្រទះឃើញកំពុងអង្គុយសុំទាន នៅឯចំណតឡានក្រុងមួយកន្លែង នៅក្នុងទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី។ ជាមួយសម្លៀកបំពាក់មិនល្អស្អាត និងទឹកមុខដ៏កំសត់ គេក៏បានសង្កេតឃើញ មានមនុស្សមានទឹកចិត្តសប្បុរសធម៌ជាច្រើន ដែលសម្តែងក្តីអាណិត បានដាក់ទានដល់រូបនាងផងដែរ។
តែទោះយ៉ាងណា ក្រោយមក គេបានដឹងថា អ្នកសុំទានមហាសម្រស់រូបនេះ គឺជាតារាសម្តែងមានឈ្មោះថា Anzalna Nasir អាយុ ៣០ ឆ្នាំ។ ហើយយ៉ាងណាមិញ ចំពោះការមកសម្តែងធ្វើជាអ្នកសុំទាននេះផងដែរ គឺរូបនាងចង់ទទួលបានបទពិសោធន៍នៅក្នុងសង្គម ដើម្បីបង្កើនការយល់ដឹងសម្រាប់អ្នកគ្មានទីលំនៅ និងភាពក្រីក្រ៕ រក្សាសិទ្ធិដោយ៖ លឹមហុង








