Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក​ត្រៀម​ដាក់​ឲ្យ​នាវាមុជទឹក ដែលមាន​សមត្ថភាព​ប្រតិបត្តិការ​បាន​៣៣​ឆ្នាំ ពុំ​ចាំបាច់​សម្រាក ដើម្បី​ប្រដៅ​កូរ៉េខាងជើង​

នាវាមុជទឹក USS South Dakota របស់​អាមេរិក នឹងត្រូវ​បានដាក់​ឲ្យ​ប្រតិបត្តិការ​ក្នុងអំឡុងពេល​ខ្លី​ខាងមុខ ហើយ​វា​ត្រូវបាន​ចាត់ទុកជា​សន្លឹក​បៀរ​យុទ្ធសាស្ត្រ​បំពេញ​ចូលក្នុង​កង​នាវា​ប្រយុទ្ធ​ក្នុង​កូរ៉េខាងត្បូង -​នេះ​តាម Daily Star​។ វា​ត្រូវបាន​ចាត់ទុកជា​ការចាំបាច់​ដើម្បី​ប្រដៅ​ដល់​ក្រុង​ព្យុងយ៉ាង​ផងដែរ​។​

​នាវាមុជទឹក USS South Dakota មានតម្លៃ ២,៧​ប៊ី​លាន​ដុល្លារ ហើយ​ជា​នាវាមុជទឹក​វាយលុក​នុយក្លេអ៊ែរ​ទំនើប​បំផុត​បច្ចុប្បន្ន​របស់​យោធា​ជើង​ទឹក​អាមេរិក​។ វា​មាន​បណ្តោយ​ប្រវែង​១២០​ម៉ែត្រ និង​ទំងន់ 7.800​តោន នាវា​នេះ​សង្ឃឹមថា នឹងធ្វើ​ឲ្យ​មានការ​ប្រែប្រួល​ស្ថានការណ៍​សឹក​នៅ​ឧបទ្វីប​កូរ៉េ​ប្រសិនបើ​សង្គ្រាម​ផ្ទុះឡើង​។​

Norfolk, VA. (May 7, 2008)-The Virginia-class submarine USS North Carolina (SSN 777) pulls into Naval Station Norfolk’s Pier 3 following a brief underway period. North Carolina was commissioned in Wilmington, N.C. on May 3, 2008. (U.S. Navy Photo By Mass Communications Specialist 3rd Class Kelvin Edwards) (RELEASED)

នាវាទំនើប​បំផុត​របស់​អាមេរិក​

​អ្នកនាំពាក្យ​យោធា​ជើង​ទឹក​អាមេរិក Virginia និយាយថា នាវាមុជទឹក​នេះ​មាន​ប្រព័ន្ធ​ស៊ើប​ការ​ដ៏​ទំនើប​ជាង​នាវាមុជទឹក​ណាៗ​ទាំងអស់​លើ​ពិភពលោក​។ លោក Clark និយាយថា នាវាមុជទឹក​ជួយ​បង្កើន​សមត្ថភាព​របស់​យោធា​អាមេរិក ។ ហើយ​ធានា​ដល់​ការត្រួតត្រា​បាតសមុទ្រ​យ៉ាងតិច​៥០​ឆ្នាំ​ខាងមុខ​ទៀត​។​

នាវា​អាច​ប្រតិបត្តិការ​បាន​៣៣​ឆ្នាំ ដោយ​ពុំ​តម្រូវ​បន្ថែម​ឥន្ធនៈ​

​នាវា USS South Dakota ប្រើប្រាស់​ថាមពលនុយក្លេអ៊ែរ បំពាក់​ដោយ​បច្ចេកវិទ្យា​បំបាំងកាយ​ថ្មី​បំផុត​រួម​នឹង​ប្រព័ន្ធ​អាវុធ​ដ៏​ទំនើប វា​អាច​ប្រតិបត្តិការ​បាន​ទាំង​តំបន់​ទឹក​ជ្រៅ និង​ទាំង​នៅ​តំបន់​ក្បែរ​ឆ្នេរ ។ នាវា​នេះ​អាច​មុជ​ចុះ​ជម្រៅ ២៤៤​ម៉ែត្រ ហើយ​កង​នាវិក​រួមមាន​១៣៤​នាក់​។​

​នាវា USS South Dakota អាច​រត់​ក្នុង​ល្បឿន​អតិប្បរមា ៤៦​គីឡូ​ម៉ែត​/១​ម៉ោង​ពេល​នៅលើ​ទឹក ឬ ៥៩​គីឡូម៉ែត្រ ពេល​មុជ​ក្នុង​ទឹក​។ នាវា​នេះ​អាចធ្វើ​សកម្មភាព​ពុំ​ឈប់ឈរ​ក្នុង​រយៈ​៣៣​ឆ្នាំ ដោយ​ពុំ​តំរូវ​ឲ្យ​បំពេញ​ឥន្ធនៈ​។​

​អាវុធ​សំខាន់ៗ​របស់​នាវា​នេះ​រួមមាន​បំពង់​បង្ហោះ​កាំជ្រួច​ចំនួន​១២ ដែល​បំពាក់​ដោយ​គ្រាប់​កាំជ្រួច​មានកម្ម​វិធី​នាំ​ផ្លូវ Tomahawk ។ ក្រៅពីនោះ​នាវា​នេះ​នៅមាន​បំពង់​បាញ់​គ្រាប់មីន​៤​ប្រភេទ ៥៣៣​មី​លី​ម៉ែត្រ ដែល​អាច​ប្រើប្រាស់​បាន​ទាំង​ប្រភេទ​គ្រាប់បែក​ធន់​ធ្ងន់ Mk48 ឬ​កាំជ្រួច​ប្រឆាំង​នាវា Harpoon៕ ដោយ​៖ សូ​យ​ន​

×