Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តើការពិតទេ!? ព្រះមហាក្សត្រយានី​អង់គ្លេស ដាក់​សំណើរ​ដ៏​មិន​ធម្មតា ស្នើសុំ Ronaldo ចុះហត្ថលេខាលើរឿងមួយនេះ….

នៅទី១ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញនេះ គឺភ្លាមៗបន្ទាប់ពីក្រុមបិសាចក្រហម Manchester United បានបង្ហាញរូបថតថ្មីរបស់ Christiano Ronaldo ស្ថិតនៅក្នុងអាវរបស់ក្រុម ក៏ស្រាប់តែមានពាក្យចចាមអារាមមួយ បានចាប់ផ្តើមសាយភាយលើបណ្តាញសង្គមថា មហាក្សត្រីយានីអេលីហ្សាបែតទី២ បានស្នើសុំការចុះហត្ថលេខា ពីតារាបាល់ទាត់រូបនេះ បន្ទាប់ពីមហាក្សត្រយានីបានបញ្ជាទិញអាវចំនួន ៨០។

តែទោះយ៉ាងណា នេះមិនមែនជារឿងពិតនោះទេ។ មហាក្សត្រយានីអង់គ្លេស មិនបានបញ្ជាទិញអាវយឹតចំនួន ៨០ ទេ ហើយក៏មិនបានស្នើសុំហត្ថលេខារបស់ រ៉ូណាល់ដូ ឡើយ។

យ៉ាងណាមិញ សម្រាប់គណនីធ្វីតទ័រ Sport Innovation Society ដែលទទួលបានការ Liked ជាង 10,000 ក្នុងរយៈពេលតែប៉ុន្មានម៉ោង នៃការផ្សាយព័ត៌មាននេះ បន្ទាប់មក បានធ្វើការលុបអត្ថបទរបស់ខ្លួនចោល និងជំនួសមកវិញ ជាមួយសារមួយបញ្ជាក់ថា «យើងមិនអាចបញ្ជាក់ពីភាពត្រឹមត្រូវ នៃកំណត់សំគាល់ពីម្ចាស់ក្សត្រី និង CR7 បាននោះទេ ដូច្នេះយើងសម្រេចចិត្តលុបចោលវិញ និងក៏សូមធ្វើការការសុំទោសផងដែរ»។

ប៉ុន្តែ នេះគឺមិនបានបញ្ឈប់ពាក្យចចាមអារាម ដែលបានផ្ទុះការរីករាលដាលរួចទៅហើយនោះទេ។ គណនីមួយចំនួនបានលើកឡើងថា វាគឺជាពាក្យចចាមអារាមមិនពិត ខណៈគណនីជាច្រើនទៀត ក៏បានសួរថា តើវាការពិត ឬយ៉ាងណា។

ក្នុងនោះ អ្នកលេងបណ្តាញសង្គមម្នាក់បាននិយាយថា គ្មានប្រភពអាចជឿជាក់បានសម្រាប់ព័ត៌មាននេះទេ។ ហើយគណនីនោះ ដែលបានបង្កឲ្យកើតមានពាក្យចចាមអារាមនេះឡើង ក៏បានលុបសារចោលវិញ និងជំនួសជាមួយពាក្យសុំទោស។ រីឯម្នាក់ទៀត ក៏បានបញ្ជាក់ឲ្យដឹងថា មហក្សត្រីអេលីសាបែតទី២ គឺមិនមែនជាអ្នកគ្រាំក្រុមបិសាចក្រហម Manchester United ឡើយ។

ដោយឡែក សារព័ត៌មាន Goal វិញ ក៏បានចេញមកបញ្ជាក់ថា ម្ចាស់ក្សត្រីត្រូវបានចចាមអារាមថា ជាអ្នកគាំទ្ររបស់​ West Ham ប៉ុន្តែ ថាក៏៏បានសម្តែងការគាំទ្រដល់ក្រុម Arsenal ផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×