អាល់កុល គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់មនុស្សគ្រប់គ្នា ប្រើប្រាស់បាញ់ក្នុងគោលបំណងដើម្បីសម្លាប់មេរោគ ជាពិសេសក្នុងបរិបទផ្ទុះរីករាលនៃវិបត្តិជំងឺកូវីដ១៩ នេះ។
ពិតណាស់ ទន្ទឹងនឹងនេះផងដែរ គេក៏សង្កេតឃើញមនុស្សមួយចំនួន ព្រោះតែមានការព្រួយបារម្ភការពារខ្លាំងពេក ដល់ថ្នាក់បាញ់ខ្លួនប្រាណទាំងមូល ដែលឃើញហើយពិតជាគួរឲ្យភ្ញាក់ផ្អើលតែម្តង។
តែយ៉ាងណាមិញ ទាក់ទងទៅនឹងការប្រើប្រាស់អាល់កុលនេះផងដែរ លោកវេជ្ជបណ្ឌិតម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Heang Rottana ក៏បានបង្ហោះសារដាស់តឿនដល់បងប្អូនដែលកំពុងប្រើអាល់កុលខុសគោលដៅ ដោយលោកបានពន្យល់ឲ្យដឹងថា៖ អាល់កុលប្រើសំរាប់លំលាប់មេរោគគេប្រើសំរាប់តែលាងដៃទេ គេមិនមែនបាញ់លើខ្លួនមនុស្សទេ អាណឹងមិនមែនសំលាប់មេរោគទេ វាសំលាប់មនុស្សទៅវិញទេ ហើយវាខាតលុយផង ព្រោះអាល់កុលថ្លៃ ហើយវារិតតែប៉ះពាល់បើអាល់កុលនោះមានជាតិមេតាណុល វាកាន់តែមានផលប៉ះពាល់បើអាល់កុលនោះចូលភ្នែក ច្រមុះ មាត់ញឹកញាប់។
តែដោយឡែក ក្រោយឃើញលោកគ្រូពេទ្យខាងលើ ចេញមកបញ្ជាក់អំពីកំហុសឆ្គងក្នុងការបាញ់អាល់កុល ដែលនាំឲ្យមានផលប៉ះពាល់បែបនេះ ស្រាប់តែមនុស្សជាច្រើនបាននិយាយឡើងប៉ះសក់ចំៗថា៖ ចប់បាត់លោកគ្រូ ខ្ញុំទៅកន្លែងធ្វើការ គេបាញ់អុីចឹងរាល់ថ្ងៃហ្នឹង, ចុះហេតុអ្វីក្រសួងមិនប្រាប់, ទៅចាក់វ៉ាក់សាំង នៅច្រកចូលបាញ់ដូចចុះអ័ព្ទអុីចឹង។ ហេតុនេះ ប្រសិនបើមានហានិភ័យបែបនេះមែន សូមក្រសួងសុខាភិបាលចេញសេចក្តីប្រកាសណែនាំផង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




