Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នោះ ! ក្មេងនៅក្នុងប្រទេសចិន អាចលេងហ្គេមអនឡាញបានតែ ៣ម៉ោង ក្នុងមួយសប្តាហ៍

spot_img

ភ្នំពេញ ៖ ប្រទេសចិនបានចេញបទបញ្ជាថ្មី ដែលកំណត់មិនឱ្យក្មេងៗ ក្រោមអាយុ ១៨ឆ្នាំលេងហ្គេមអនឡាញលើសពី ៣ម៉ោងក្នុងមួយសប្តាហ៍ ហើយពួកគេអាចលេងហ្គេមបានតែនៅថ្ងៃចុងសប្តាហ៍ និងថ្ងៃបុណ្យជាតិ ចាប់ពីម៉ោង ៨យប់ដល់ម៉ោង ៩យប់តែប៉ុណ្ណោះ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Bloomberg។នេះបើតាមការចេញផ្សាយព័ត៌មាន របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។

ការកំណត់ថ្មីនេះគឺមានភាពតឹងរឹងជាងការកំណត់កាលពីឆ្នាំ ២០១៩ ដែលអនុញ្ញាតឱ្យក្មេងជំទង់លេងហ្គេមអនឡាញ ៩០នាទីក្នុងមួយថ្ងៃ។ អាជ្ញាធរបានប្រកាសថា បទបញ្ជាថ្មីនេះគឺដើម្បីការពារសុខមាលភាពរបស់កុមារទាំងផ្លូវកាយ និងផ្លូវចិត្តពីភាពប៉ះពាល់ដោយសារតែការលេងហ្គេមអនឡាញច្រើនហួសហេតុ។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ ២០១៦ កន្លងទៅ ប្រទេសចិនបានចេញច្បាប់ តម្រូវឱ្យអ្នកអភិវឌ្ឍកម្មវិធីហ្គេមទាំងអស់ ចុះឈ្មោះជាផ្លូវការជាមួយ នឹងរដ្ឋាភិបាល ហើយក្នុងឆ្នាំ ២០២០ ចិនក៏បានទាមទារឱ្យក្រុមហ៊ុន Apple លុបចោលហ្គេមអនឡាញណាដែលមិនមានការអនុញ្ញាតពីរដ្ឋាភិបាល៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×