Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្សែសម្រាប់ភ្ជាប់ឧបករណ៍បច្ចេកវិទ្យា អាចត្រូវបានកែច្នៃ ដើម្បីលួចទាញយកទិន្នន័យ

spot_img

ភ្នំពេញ ៖​ កាលពីពេលថ្មីៗនេះក្រុមអ្នកស្រាវជ្រាវ MG បានបង្ហាញថា ពួកគេអាចធ្វើការកែច្នៃខ្សែសម្រាប់ភ្ជាប់ឧបករណ៍បច្ចេកវិទ្យារបស់ក្រុមហ៊ុន Apple មានដូចជាខ្សែប្រភេទ Lightning និង USB-C ដើម្បីលួចទាញយកទិន្នន័យនៅពេលដែលអ្នកប្រើប្រាស់វាយបញ្ចូលលេខសម្ងាត់ឬព័ត៌មានផ្សេងៗ។ នាយកដ្ឋានបទល្មើសបច្ចេកវិទ្យា ចេញផ្សាយព័ត៌មានបែបនេះ។

ពួកគេបានឱ្យឈ្មោះខ្សែដែលបានកែច្នៃនេះថាខ្សែ OMG ហើយវាជាមានបង្កប់មកជាមួយនឹងបន្ទះឈីបតូចមួយដែលអាចបង្កើត Wi-Fi hotspot ដែលអាចឱ្យជនខិលខូចភ្ជាប់ដើម្បីទាញយកទិន្នន័យ។ ការកែច្នៃនេះបង្ហាញឱ្យឃើញថា ទោះបីជាខ្សែប្រភេទ USB-C ដែលមិនមានទំហំធំក្ដី ក៏ក្រុមអ្នកស្រាវជ្រាវអាចនៅតែធ្វើការកែច្នៃបន្ថែមបន្ទះឈីបបានទៀត។

ដូច្នេះដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា លោកអ្នកគួរតែចៀសវាងប្រើខ្សែភ្ជាប់ដែលមាននៅទីសាធារណៈ ព្រោះជនខិលខូចអាចលួចបន្លំដាក់ខ្សែដែលបានកែច្នៃនៅទីនោះ ដើម្បីលួចទាញយកទិន្នន័យនៅពេលដែលលោកអ្នកប្រើឧបករណ៍ទាំងនោះ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×