Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការសហប្រជាជាតិជំរុញឱ្យអូស្រា្តលីពន្លឿនសកម្មភាពបញ្ឈប់ការប្រើប្រាស់ថាមពលធ្យូង ថ្ម

លោក ស៊ែលវីន ហាត ទីប្រឹក្សាពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកការផ្លាស់ប្តូរអាកាសធាតុបាននិយាយកាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលអូស្រ្តាលីគួរតែបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការលុបបំបាត់ធ្យូងថ្ម បើមិនអ៊ីចឹងទេការផ្លាស់ប្តូរអាកាសធាតុនឹងធ្វើឱ្យខូចខាតយ៉ាងខ្លាំងដល់សេដ្ឋកិច្ចរបស់ប្រទេសផ្ទាល់។

ការពឹងផ្អែករបស់អូស្រ្តាលីទៅលើថាមពលដើរដោយធ្យូងថ្មធ្វើឱ្យប្រទេសនេះបានក្លាយទៅជាប្រទេសមួយក្នុងចំណោមប្រទេសបញ្ចេញកាបូនធំបំផុតរបស់ពិភពលោក។ ប៉ុន្តែរដ្ឋាភិបាលអភិរក្សនេះបានគាំទ្រឧស្សាហកម្មឥន្ធនៈផូស៊ីលយ៉ាងខ្ជាប់ខ្ជួនដោយនិយាយថា សកម្មភាពតឹងរឹងជាងមុនទៅលើការបំភាយឧស្ម័ននឹងធ្វើឱ្យបាត់បង់ការងារដល់ប្រជាជន។

លោក ហាត បាននិយាយនៅក្នុងសុន្ទរកថានៅឯសាកលវិទ្យាល័យជាតិអូស្រ្តាលីនៅទីក្រុងកង់បេរ៉ាថា៖« យើងយល់ច្បាស់អំពីតួនាទីដែលធ្យូងថ្មនិងឥន្ធនៈផូស៊ីលដទៃទៀតបានដើរតួនៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសអូស្រ្តាលី បើទោះបីជាការជីកយករ៉ែមានចំណែកតូចតាចប្រហែល ២ ភាគរយនៃការងារសរុបក៏ដោយ» ។

លោកថា «ប៉ុន្តែវាចាំបាច់ណាស់ក្នុងការសន្ទនាឱ្យបានទូលំទូលាយស្មោះត្រង់ និងសមហេតុផលជាងអំពីអ្វីដែលជាផលប្រយោជន៍របស់អូស្ត្រាលី» ។ ជាក់ស្តែង អង្គការសហប្រជាជាតិបានអំពាវនាវឱ្យបញ្ឈប់ការប្រើប្រាស់ធ្យូងថ្មនៅត្រឹមឆ្នាំ ២០៣០ នៅក្នុងបណ្តាប្រទេសនៃអង្គការដើម្បីកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ចដែលរួមមានទាំងអូស្ត្រាលីផង។

កាលពីខែកក្កដាកន្លងទៅ រដ្ឋមន្ត្រីក្រសួងថាមពលនិងបរិស្ថានមកពីក្រុមប្រទេសធំ ៗ ទាំង ២០ បានបរាជ័យក្នុងការផ្តល់កិច្ចព្រមព្រៀងបញ្ឈប់ការប្រើធ្យូងថ្មនៅត្រឹមឆ្នាំ ២០២៥ ។ ប៉ុន្តែអ្នកជំនាញមួយចំនួនបាននិយាយថា នៅតែមានឳកាសបន្តនៅឯការជជែកអំពីអាកាសធាតុនៅក្នុងអង្គការសហប្រជាជាតិនៅទីក្រុង Glasgow នៅខែវិច្ឆិកានេះ។

នាយករដ្ឋមន្រ្តីស្កតម៉ូរីសុនបាននិយាយថា អូស្រ្តាលីកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកការបញ្ចេញកាបូនសុទ្ធ ក្នុងបរិមាណសូន្យ ប៉ុន្តែវាបានឈប់ដំណើរការវិញមិនទាន់បានសម្រេចតាមពេលវេលាកំណត់នៅឡើយ។ លោក ម៉ូរីសុនបាននិយាយថា អូស្រ្តាលីនឹងធ្វើបច្ចុប្បន្នភាពការព្យាករណ៍ការបំភាយឧស្ម័ននៅឆ្នាំ ២០៣០ របស់ខ្លួនដែលនឹងចូលទៅក្នុងកិច្ចពិភាក្សាទីក្រុងក្លាសស្កូ។ ប៉ុន្តែយ៉ាងណា លោកហាតអន្តរការីប្រទេសប្រចាំអង្គការសហប្រជាជាតិទទួលបន្ទុកលើបញ្ហាអាកាសធាតុបានលើកឡើងវិញថា
រដ្ឋាភិបាលអូស្រ្តាលីគួរតែ« ចាប់យកពេលវេលានេះ» ហើយប្តូរទៅរកកកើតឡើងវិញ។

លោកបានមានប្រសាសន៍ថា៖« ប្រសិនបើពិភពលោកមិនបោះបង់ចោលធ្យូងថ្មទេ ការផ្លាស់ប្តូរអាកាសធាតុនឹងធ្វើឱ្យអន្តរាយដល់សេដ្ឋកិច្ចអូស្រ្តាលី ចាប់ពីវិស័យកសិកម្មរហូតដល់វិស័យទេសចរណ៍និងទូទាំងវិស័យសេវាកម្មនានា» ៕ប្រភព៖ រ៉យទ័រ

×