Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រ្តីម្នាក់រស់នៅថៃ សរសើរ​ដល់​សម្តេច ហ៊ុន សែន រឿង​ផ្តល់​វ៉ាក់​សាំង​ជូន​ពលរដ្ឋឥត​គិត​ថ្លៃ ខណៈ​នៅថៃ វ៉ាក់​សាំង Sinopharm ចាក់​អត់​ហ្វ្រីទេ

spot_img

នេះជារឿងមួយដ៏ភ្ញាក់ផ្អើលជាខ្លាំងតែម្តង នៅពេលដែលបានដឹងថា នៅក្នុងប្រទេសថៃ វ៉ាក់សាំង Sinopharm មិនមែនចាក់ឲ្យប្រជាពលរដ្ឋហ្វ្រី (ឥតគិតថ្លៃ) នោះទេ ខណៈនៅប្រទេសកម្ពុជា គឺចាក់ហ្វ្រី។

ទាក់ទងរឿងដ៏មិននឹកស្មានដល់នេះ ស្រ្តីខ្មែរម្នាក់រស់នៅថៃ បានទម្លាយចេញឲ្យដឹងថា នៅស្រុកថៃ វ៉ាក់សាំង Sinopharm ចាក់ ២ ម្ជុល អស់ ១៨០០ បាត អត់ហ្វ្រីទេ ព្រោះថា វ៉ាក់សាំងនេះ មិនមែនជារបស់រដ្ឋ តែគឺជារបស់ប្អូនស្តេចដែលមានឈ្មោះថា ជូឡាផន ដែលបាននាំចូល Sinopham ដើម្បីលក់ឲ្យក្រុមហ៊ុនឯកជនចាក់ឲ្យបុគ្គលិក ព្រោះតែវ៉ាក់សាំង Sinovac មិនគ្រប់គ្រាន់ ពោលគឺគុណភាពទាបជាង Sinopharm។

ស្រ្តីរូបនេះ ក៏បានលើកហេតុផលឲ្យដឹងថា មូលហេតុប្រជាជនប្រទេសថៃ អត់ចង់ចាក់វ៉ាក់សាំង Sinovac ទេ គឺដោយសារនៅប្រទេសចិន ប្រជាជនគេ ចាក់តែ Sinopharm ដែលនាំឲ្យអត្រាឆ្លងត្រឹមតែអត់ដល់១សែននាក់ទេ ហើយចំនួនស្លាប់ខ្ទង់ជាង៤ពាន់នាក់ ប៉ុណ្ណោះ ខណៈបច្ចុប្បន្នថៃ ឆ្លងជាង១លានាក់ និងស្លាប់រាប់រយនាក់ក្នុង១ថ្ងៃៗ។ ហើយមូលហេតុដែលនាំឲ្យប្រទេសថៃឆ្លង និងស្លាប់កើនឡើងខ្លាំងបែបនេះ គឺក៏ដោយសារតែកង្វះវ៉ាក់សំាង ពោលគឺវ៉ាក់សាំងមិនទាន់ទៅដល់ប្រជាជននៅជាយជនបទ ជាក់ស្តែង សូម្បីតែនៅក្នុងទីក្រុងបាងកក ក៏មិនមានវ៉ាក់សាំងចាក់គ្រប់ផង ព្រោះថា អ្នកខ្លះមិនទាន់បានចាក់វ៉ាក់សាំងម្តងផង។

គាត់បានពន្យល់បន្ថែមថា បញ្ហាដែលអ្នកខ្លះនៅក្នុងទីក្រុងបាងកក មិនទាន់បានចាក់ គឺដោយសារចុះឈ្មោះអត់បាន ព្រោះ Application កម្មវិធីចុះឈ្មោះហ្នឹង វា Error ហើយពេលចុះឈ្មោះបាន ក៏អស់វ៉ាក់សាំងចាក់តែម្តង។

ជាមួយគ្នានេះផងដែរ ស្រ្តីខាងលើ ក៏បានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំង ដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចពូកែក្នុងការដោះស្រាយរឿងវ៉ាក់សាំងនេះ ដើម្បីចាក់ជូនដល់ប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×