Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មុន​ផ្ទុះ​សង្គ្រាម​ការទូត លោក Trump បាន​អញ្ជើញ​លោក​ពូ​ទីន ជួប​សន្ទនា​គ្នា​នៅ​សេត​វិមាន​

spot_img

​តាម RT ជំនួយការ​វិមាន​ក្រែ​មឡាំង Yuri Ushakov ឲ្យដឹងថា​ប្រធានាធិបតី Trump បាន​ពោល​ពាក្យ​អញ្ជើញ​នេះ​តាម​ការសន្ទនា​តាម​ទូរស័ព្ទ​រវាង​មេដឹកនាំ​ទាំង​ពីរ តាំងពី​ថ្ងៃ ២០ មីនា មក​ម្លេះ ។​

​ប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរពូទីន និង​ប្រធានា​ធិ​បតីអាមេរិក ដូណាល់ ត្រាំ

​ប៉ុន្តែ​មិនយូរប៉ុន្មាន​ក្រោយមក ក្រុង​វ៉ាស៊ីនតោន បាន​ប្រកាស​បណ្តេញ​អ្នកការទូត​រុស្ស៊ី ៦០​នាក់ ហើយ​សំណូមពរ​បិទទ្វារ​អគ្គ​កុងស៊ុល​នៅ Seattle ដើម្បី​ឆ្លើយតប​នឹង​ការ​ដែល​រុស្ស៊ី ត្រូវបាន​ចោទប្រកាន់​ពាក់ព័ន្ធ​ដល់​ករណី​អតីត​ចារបុរស​រុស្ស៊ី Sergei Skripal សង្ស័យថា ត្រូវ​បាន​បំពុល​នា​ប្រទេស​អង់គ្លេស​នា​ថ្ងៃ​ទី ៤​មីនា​។​

​អ្នកនាំពាក្យ Yuri Ushakov ឲ្យដឹង​ក្នុង​សន្និសីទ​ព័ត៌មាន​នា​ថ្ងៃទី ២ មេសា ថា ៖ ក្នុង​ស្ថានភាព​បែប​នេះ គឺជា​ការ​ដ៏​លំបាក​សម្រាប់​កិច្ចពិភាក្សា​អំពី​លទ្ធភាព​រៀបចំ​កិច្ចសន្ទនា​រវាង​លោក​ត្រាំ និង​លោកពូ​ទីន ។​

​លោក Yuri Ushakov ឲ្យដឹង​បន្ថែម​ថា ៖ “​យើងខ្ញុំ​ជឿថា ជុំវិញ​កិច្ចសន្ទនា​នេះ​នឹង​ត្រូវ​បាន​ចាប់ផ្តើម យើងខ្ញុំ​ចង់​សង្ឃឹមថា ថ្ងៃ​ណា​មួយ ក្នុង​វេលា​នេះ ឬ​វេលា​មួយ​ផ្សេង យើង​អាច​ចាប់ផ្តើម​ការចរចា​មួយ​ដែល​ម៉ឺងម៉ាត់ ហើយ​មាន​ចរិត​ស្ថាបនា ៕

spot_img
×