Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្នាំ២០២១ ក្រសួងអបរំ បានដំណើរការថ្នាក់អក្ខរកម្ម ចំនួន៩១៧ថ្នាក់

spot_img

ភ្នំពេញ ៖ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ឆ្នាំ២០២១នេះ ក្រសួងអបរំ ដំណើរការថ្នាក់អក្ខរកម្ម ចំនួន៩១៧ថ្នាក់ អនុវត្តន៍ដោយមន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត ហើយមានអ្នកសិក្សា ចំនួន២៦ ៩២០នាក់ ក្នុងនោះ ស្រី ចំនួន១០ ៣៤៨នាក់។

ក្នុងពិធីអបអរសាទរ ទិវាអក្ខរកម្មជាតិ ៨ កញ្ញា លើកទី២១ ក្រោមប្រធានបទ «អក្ខរកម្មជាមូលដ្ខានគ្រឹះ ការសិក្សាពេញមួយជីវិត» នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធZoom ឯកឧត្តម ហង់ជួន ណារ៉ុន បានឲ្យដឹងថា សមិទ្ធផលនៃការអនុវត្តកម្មវិធីអក្ខរកម្ម វិជ្ជាជីវៈ បង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់ រាជរដ្ឋាភិបាលិកម្ពុជា និងការរួមគ្នាអនុវត្តយុទ្ធនាការជាសកលពីក្រសួងអប់រំ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំង អង្គការយូណេស្កូ និងដៃគូអភិវឌ្ឍនានា ជាពិសេស កិច្ចខិតខំប្រឹងប្រែងអស់ពី កម្លាំងកាយចិត្តរបស់ មន្រ្តីអប់រំគ្រប់លំដាប់ថ្នាក់ ព្រះសង្ឃ សិស្ស និស្សិត បញ្ញាវន្ត និងក្រុមយុវជនស្ម័គ្រចិត្ត នៅទូទាំងប្រទេស។

ឯកឧត្តមរដ្ឋមន្ដ្រី បានបញ្ជាក់ថា «ជាលទ្ធផលឆ្នាំ២០២១នេះ ក្រសួងអបរំ យុវជន និងកីឡា បានដំណើរការថ្នាក់អក្ខរកម្ម ចំនួន៩១៧ថ្នាក់ ដែលបានអនុវត្តន៍ដោយមន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត ៨៧២ថ្នាក់ ថ្នាក់អក្ខរកម្មតាមរោងចក្រ ៧ថ្នាក់ និងពន្ធនាគារ ៤៥ថ្នាក់ និងអនុវត្តន៍ដោយដៃគូអភិវឌ្ឍន៍ ៣៩ថ្នាក់ មានអ្នកសិក្សាសរុប ២៦ ៩២០នាក់ ស្រីមាន ១០ ៣៤៨នាក់»។

ឯកឧត្តមក៏បានលើកឡើងថាជាការពិតណាស់ កម្ពុជាកំពុងតែស្ថិតក្នុងសភាពការមួយ ដែលមិនច្បាស់លាស់ ដោយសារជំងឺកូវីដ-១៩ ដូច្នេះ ថ្នាក់អក្ខរកម្មនេះ និងការផ្តល់ឱកា សឱ្យយុវជន បានបន្តការសិក្សាពេញមួយជីវិញ ដោយត្រូវមានការថ្លឹងថ្លែងរវាង ការកា រពារអាយុជីវិត លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស ដែលទាមទារមានគំនិតច្នៃប្រឌិត ចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាល ដើម្បីផ្សព្វផ្សាយអំពីវិធានការ ការពារជំងឺកូវីដ-១៩។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា កម្មវីធីអក្ខរកម្មជាតិឆ្នាំនេះ ក្នុងគោលបំណងឆ្លុះបញ្ចាំងឱ្យឃើញថា ការររៀនអក្ខរកម្មមិនត្រឹមតែចេះអក្សរ និងលេខប៉ុណ្ណោះទេ គឺបានផ្ដល់ឱកាសឱ្យអ្នករៀនក្នុងកម្មវីធីសមមូល កម្មវីធីបំណិនជីវិតសំដៅអភិវឌ្ឍសម្ថភាពខ្លួនឯងពីមួយឆ្នាំទៅឆ្នាំ ករណីដែលអក្ខរជន ចេះជំនាញមុខរបរស្ទាត់ជំនាញក្នុងការបង្កបង្កើនផល និងការចិញ្ចឹមសត្វ ព្រមទាំងចេះកែច្នៃបង្កើតនូវសម្ភារៈប្រើប្រាស់ក្នុងសមាគមន៍ និងលក់ឱ្យភ្ញៀវទេសចរណ៍ថែមទៀតផង។
អក្ខរកម្មក៏រួមចំណែកសម្រេចគោលដៅអភិវឌ្ឍន៍សហសវត្ស នាឆ្នាំ២០១៦-២០៣០ ពិសេស ឈានទៅសម្រេចបាននូវគោលដៅក្នុងបរិការថ្មី គឺប្រែក្លាយពលករដែលប្រើកម្លាំងសុទ្ធសាធ ទៅជាការប្រើប្រាស់ជំនាញវិជ្ជាជីវៈតាម “យុទ្ធសាស្រ្តកំណើនថ្មី” របស់កម្ពុជា។

សមិទ្ធផលនៃការអនុវត្តកម្មវីធីអក្ខរកម្មវិជ្ជាជីវៈ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា និងការរួមគ្នាអនុវត្តយុទ្ធនាការជាសកលពីក្រសួងអប់រំ យុវជន និងកីឡា ក្រសួង និងស្ថាប័នពាក់ព័ន្ធព្រមទាំងអង្គការយូណេស្កូ និងដៃគូអភិវឌ្ឍនានា ជាពិសេសពីកិច្ចខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្តរបស់មន្រ្តីអប់រំគ្រប់លំដាប់ថ្នាក់ ព្រះសង្ឃ សិស្ស និស្សិត បញ្ញាវន្ត និងក្រុមយុវជន ស្ម័គ្រចិត្តនៅទូទាំងប្រទេស៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×