ប្រិយមិត្តនៅក្នុងបណ្តាញសង្គម បានទទួលជ្រាបហើយ ជុំវិញសមត្ថកិច្ចប្រើហិង្សាវាយក្បាលនារីស្រស់ស្អាតម្នាក់មួយ ID បណ្តាលឲ្យក្បាលហូរ.ឈា.ម.ស្រោចខ្លួនគួរឲ្យអាសូរ ធ្វើឲ្យមហាជនសម្តែងការហួសចិត្តជាខ្លាំង ដែលមិននឹកស្មានថា ព្រោះតែមិនពាក់មួកសុវត្ថិភាពចង់បានការផាកពិន័យ សមត្ថកិច្ចម្នាក់ហ៊ានធ្វើដល់ថ្នាក់នេះ។
តែយ៉ាងណាមិញ អ្វីដែលមិននឹកស្មានដល់នោះ គឺក្រោយផ្ទុះរឿងរ៉ាវនេះឡើង ស្រាប់តែមានពលរដ្ឋម្នាក់ចេញមកទម្លាយឲ្យដឹងថា សមត្ថកិច្ចដែលបានបង្កហិង្សាវាយនារីរងគ្រោះមួយ ID បែកក្បាល គឺមិនមែនទើបតែជាលើកទី១នោះទេ គឺមន្រ្តីរូបនេះធ្លាប់ធ្វើទង្វើបែបនេះ កាលពីពេលកន្លងទៅរួចហើយ!។ ពិតណាស់ ស្រ្តីរូបនោះ បានបញ្ជាក់ប្រាប់តាមរយៈខមិននៅលើបណ្តាញសង្គមហ្វេសប៊ុកឲ្យដឹងថា បុគ្គលម្នាក់នេះមិនមែនទើបតែវ៉ៃគេលើកទី១ទេ ជាក់ស្តែង ប្អូនខ្ញុំក៏ត្រូវលោក ម៉ាត់ ពិសី វាយនិង ID បែកក្បាលស្នាម ដល់សព្វថ្ងៃ។ Style វ៉ៃតែមួហយ ដូច្នេះពេលទៅដោះស្រាយ គាត់អាចនឹងនិយាយថា គាត់គ្មានចេតនា រឺគាត់គ្រាន់តែរាដៃទប់។ ពាក្យនេះ ខ្ញុំធ្លាប់លឺកាលទៅដោះស្រាយជាមួយលោក នៅស្នងការខណ្ឌ៧មករា ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១។ សង្ឃឹមថា ទង្វើបែបនេះនឹងមិនកើតឡើងលើបុគ្គលណាម្នាក់ទៀតទៅចុះ។
គួរបញ្ជាក់ថា កាលពីវេលាម៉ោងជិត ៨ យប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានចុះត្រួតពិនិត្យបទល្មើសនឹងច្បាប់ចរាចរណ៍ នៅចំណុចម្ដុំអាងទឹកពហុកីឡដ្ឋានជាតិអូឡាំពិក នៅតាមបណ្ដោយផ្លូវ ២១៥ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
នៅក្នុងអំឡុង ដំណើរការត្រួតពិនិត្យ ក៏មាននារីរងគ្រោះដែលជិះម៉ូតូជាមួយបុរសម្នាក់ ដែលពុំបានពាក់មួកសុវត្ថិភាព ខណៈមកដល់គោលដៅសមត្ថកិច្ច ក៏ជិះបកត្រឡប់ក្រោយ ស្រាប់តែភ្លាមនោះ មន្ត្រីនគរបាលម្នាក់នោះ បានយកអាយកូមវា.យទៅលើនារីរងគ្រោះចំក្បាលពីក្រោយ បណ្តាលឲ្យបែកក្បាលហូរឈា.ម និងធ្លាក់ពីលើម៉ូតូតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







