Tuesday, May 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាន់តែក្តៅហើយ! ពេលនេះមន្ត្រីអន្តរាគមន៍ ដែលបានវា..យនារីម្នាក់មួយ ID បែ..កក្បាល ត្រូវបាន…

ដូចដែលមហាជនបានទទួលជ្រាបរួចហើយ ជុំវិញរឿងរ៉ាវដ៏កក្រើកពេញបណ្តាញសង្គម កាលពីយប់មិញថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ករណីសមត្ថកិច្ចម្នាក់ បានវា..យនារីម្នាក់មួយ​ ID បណ្តាលឲ្យធ្លាក់ពីម៉ូតូ និងបែ..ក..ក្បាលឈា..មហូរជោគពេញខ្លួន។

ដោយឡែក នៅមុននេះបន្តិច ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈទំព័រហ្វេសប៊ុកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះ និងបកស្រាយយ៉ាងដូច្នេះថា៖ សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងករណីដែលបានកេីតឡេីងនៅយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ នៅខណ្ឌ៧មករា។

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ទី១. មន្ត្រីអន្តរាគមន៍ដែលបានបង្កការរងរបួសដល់ស្ត្រីម្នាក់បណ្តាលឱ្យបែ..កក្បាលត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា បន្ទាប់ពីពេលកេីតហេតុរួច ។ ២. បេីស្រាវជ្រាវហេីយឃេីញថាមានកំហុស មន្ត្រីបង្កនឹងត្រូវអនុវត្តបន្តតាមនីតិវិធីច្បាប់ ក៏ដូចជាការអនុវត្តវិន័យកងកម្លាំងផងដែរ ។ ៣. ចំពោះអ្នកបេីកបរល្មេីសច្បាប់ បេីកបរគេចពីសមត្ថកិច្ចក៏នឹងត្រូវអនុវត្តតាមច្បាប់ផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×