Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បែកធ្លាយវីដេអូ! ខឹង​គ្រូពេទ្យ​គ្មាន​ក្រម​សិលធម៌ គិត​លុយ​ជា​ធំ​ជាង​សង្គ្រោះ​ជីវិត​មនុស្ស លោកអភិបាល​​ខេត្ត ស្តី​ឲ្យ​ប្រធាន​មន្ទីរ​ពេទ្យ​ធ្ងន់ៗ

spot_img

ជឿជាក់ថា អ្នកលេងបណ្តាញសង្គម ប្រហែលជាបានទទួលជ្រាបខ្លះៗហើយ ដែលកាលពីទី៦ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ មានរឿងដ៏ភ្ញាក់ផ្អើលមួយ គ្រាដែលលោកវេជ្ជបណ្ឌិត ច័ន្ទ វិឌ្ឍីណាវុឌ្ឍ ប្រធានមន្ទីរពេទ្យខេត្តមិត្តភាព កម្ពុជា-ជប៉ុន មង្គលបុរី ត្រូវបានក្រុមប្រឹក្សាវិន័យសម្រេចដកចេញពីតំណែង។

យ៉ាងណាមិញ ចំពោះរឿងហេតុដែលឈានដល់ដកហូតតំណែងលោកវេជ្ជបណ្ឌិត ច័ន្ទ វិឌ្ឍីណាវុឌ្ឍ ពីប្រធានមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា- ជប៉ុនមង្គលបូរីនេះ គឺបានកើតឡើង ក្រោយពីឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានទៅបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះលោកវរសេនីយ៍ទោម្នាក់ជាអង្គរក្សសម្តេចតេជោ ដែលរលាកខ្នែងពោះវៀនកម្រិតធ្ងន់ ហើយត្រូវវះកាត់ ដោយសារក្នុងឃ្លាំងឈាម នៃមន្ទីរពេទ្យ គ្មានឈាម ប៉ុន្តែ ឯខាងពេទ្យវិញហាក់ខ្វះការយកចិត្តទុកដាក់ គឺគិតតែ​ទារលុយសំខាន់ជាងសង្គ្រោះជីវិតមនុស្ស។

ឯកឧត្តម អ៊ុំ រាត្រី ត្រូវបានស្តាប់ឮបានខ្លះៗនៅក្នុងវីដេអូ ពិសេសគឺត្រង់ចំណុចសំខាន់ៗដោយលោកបានស្រែកខ្លាំងៗស្ទើរភ្លាត់សម្លេងថា «…មានគេទារថ្លៃឈាម ខ្ញុំបានតេមកលោកឯង ឲ្យជួយមើល តាខ្ញុំតេមកលោកឯង អុីចឹងរាល់អ្វីៗខ្ញុំទទួលខុសត្រូវទាំងអស់ ខ្ញុំបានផ្តាំផ្ញើ មិនមែនមិនបានផ្តាំផ្ញើឯណា នេះខ្ញុំចៅហ្វាយខេត្ត ខ្ញុំបានប្រាប់ ធ្វើដល់ប៉ុណ្ណឹងហើយ ចុះទម្រាំប្រជាពលរដ្ឋទូទៅតើយ៉ាងម៉េចវិញ ធ្វើប្រធានមន្ទីរពេទ្យ គ្មានទំនួលខុសត្រូវ ភ្លឺភ្លើអុីចឹង លោកឯងដឹងតែឈរជើងហើយ….»។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា លោកវេជ្ជបណ្ឌិត ច័ន្ទ វិឌ្ឍីណាវុឌ្ឍ ប្រធានមន្ទីរពេទ្យខេត្តមិត្តភាព កម្ពុជា-ជប៉ុន មង្គលបូរី ត្រូវបានក្រុមប្រឹក្សាវិន័យសម្រេចដកចេញពីតំណែង ដោយតែងតាំងលោកវេជ្ជបណ្ឌិត ទុ បារាំង អតីតអនុប្រធានឱ្យឡើងជាប្រធានថ្មីជំនួស៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×