Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងទ័ពរបបយោធាបានប៉ះទង្គិចជាមួយកងកម្លាំងការពារប្រជាជន

យោធាបានថ្លែងបញ្ជាក់កាលពីល្ងាចថ្ងៃសុក្រថា កងទ័ពមីយ៉ាន់ម៉ាបានសម្លាប់សមាជិករបស់កងកម្លាំងការពារក្នុងស្រុកមួយចំនួនក្នុងប៉ុន្មានថ្ងៃនៃការប៉ះទង្គិចគ្នា ខណៈប្រជាជនក្នុងតំបន់ និងប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា​ យ៉ាងហោចណាស់កងទ័ពចំនួន១០នាក់បានស្លាប់។

ប្រទេសមីយ៉ាន់ម៉ាត្រូវបានធ្លាក់ចូលក្នុងភាពវឹកវរចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈ ហើយក្រុមយោធាធ្វើការបង្គ្រាបទៅក្រុមប្រឆាំងបានសម្លាប់ប្រជាជនច្រើនជាង១ពាន់នាក់។ នេះបើយោងតាមក្រុមឃ្លាំមើលក្នុងស្រុក។ ជាក់ស្តែងនៅក្នុងតំបន់ខ្លះ អ្នកស្រុកជារឿយៗបានប្រើប្រាស់កាំភ្លើងប្រម៉ាញ់ ឬអាវុធធ្វើដោយដៃដោយបានបង្កើត“ កងកម្លាំងការពារ” ដើម្បីប្រយុទ្ធប្រឆាំងជាមួយក្រុមយោធា។

អ្នកនាំពាក្យកងទ័ពលោក Zaw Min Tun បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ People News ដែលគាំទ្រដោយកងទ័ពថា របបយោធារបស់រដ្ឋាភិបាលយោធាត្រូវបានវាយប្រហារដោយ“ អាវុធធុនតូចនិងកាំភ្លើងធ្វើដោយខ្លួនឯង” ។ លោកបាននិយាយថា ទាហានដែលកំពុងស្វែងរកសមាជិកនៃ“ កងកម្លាំងការពារប្រជាជន” ក្នុងតំបន់បានសម្លាប់យុទ្ធជនមួយចំនួនដោយមិនបានផ្តល់តួលេខជាក់លាក់ទេ ដោយបន្ថែមថា​ ពួកគេបានរឹបអូសកាំភ្លើង ២៣ ដើម។

អ្នកស្រុកMyin Tharម្នាក់ និយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ៖« មនុស្សជាង ១០ នាក់មកពីភូមិខ្ញុំត្រូវបានគេបាញ់សម្លាប់»។ ពួកគេបាននិយាយថា ទាហានបានដុតបំផ្លាញផ្ទះជាច្រើនខ្នង បន្ទាប់ពីការប៉ះទង្គិចគ្នា។ ប្រជាពលរដ្ឋម្នាក់នៅភូមិថានលីន (Thar Lin) ដែលនៅជិតខាងភូមិ មៀនថារ (Myin Thar) ក៏បាននិយាយដែរថា អ្នកស្រុកបានរត់គេចខ្លួនដោយសារសំឡេងនៃការប្រយុទ្ធគ្នាហើយឥឡូវនេះពួកគេកំពុងជ្រកកោននៅក្នុងវត្តក្នុងស្រុក ឬក្នុងព្រៃ។

ក្នុងនោះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អ្នកស្រុកពី ១០ ទៅ ១៥ នាក់ត្រូវបានសម្លាប់ដោយសារយោធា៕​ប្រភព៖ Al Jazeera News

×