Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដឹងការពិតហើយ! នារីរងគ្រោះទាមទារសំណងពីលោក ម៉ាត់​ ពិសី ចំនួនទឹកប្រាក់យ៉ាងច្រើនរហូតដល់…

spot_img

គួររម្លឹកឡើងវិញបន្តិចថា កាលពីវេលាម៉ោងជិត ៨ យប់ ថ្ងៃ ទី ៨ ខែកញ្ញា ឆ្នាំ ២០២១ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌ៧ មករា បានចុះត្រួតពិនិត្យបទល្មើសច្បាប់ចរាចរណ៍ នៅចំណុចម្ដុំ អាង ទឹក ពហុ កីឡដ្ឋាន ជាតិ អូ ឡាំ ពិ ក នៅ តាម បណ្ដោយ ផ្លូវ ២១៥ សង្កាត់ វាលវង់ ខណ្ឌ ៧ មក រា រាជធានី ភ្នំពេញ។

ប៉ុន្តែ នៅក្នុងអំឡុងដំណើរការត្រួតពិនិត្យ ក៏មាននារីដ៏ស្រស់ស្អាតម្នាក់ជិះម៉ូតូជាមួយប្អូនប្រុសជាអ្នកឌុប ដោយអ្នកទាំងពីរពុំបានពាក់មួកសុវត្ថិភាព ខណៈមកដល់គោលដៅត្រួតពិនិត្យ ឃើញសមត្ថកិច្ចព្រោងព្រាត ក៏ជិះបកត្រឡប់ក្រោយ ស្រាប់តែភ្លាមៗនោះ មន្ត្រីនគរបាលម្នាក់ដែលចាំកាក់អ្នកជិះគេច បានយកអាយកូមវាយចំក្បាលនារីរងគ្រោះ បណ្តាលឲ្យធ្លាក់ពីលើម៉ូតូ និងបែកក្បាលហូរឈា.មជោគពេញខ្លួនតែម្តង។

ដោយឡែក ងាកមកចំណាត់ការផ្លូវច្បាប់វិញ បើតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា អ្នកទាំងពីរគឺប្រឈមនឹងផ្លូវច្បាប់ដូចគ្នា ដោយមន្រ្តីដែលបានវាយ បើរកឃើញមានកំហុសនឹងរងបទចោទប្រកាន់ប្រើអំពើហិង្សា រីឯនារីរងគ្រោះនឹងប្រឈមការផាកពិន័យទៅតាមច្បាប់ចរាចរណ៍ផ្លូវគោក។

ជាក់ស្តែង នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញនេះ មន្ដ្រីនគរបាលខណ្ឌ៧មករាម្នាក់ ដែលវាយនារីល្មើសច្បាប់ចរាចរណ៍បែកក្បាលនោះ ត្រូវបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ដោយសារនារីរងគ្រោះ​ទាមទារសំណង ១ ម៉ឺនដុល្លារ តែលោក ម៉ាត់ ពិសី គ្មានលុយសងតាមការទាមទារ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×