ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ នេះ បានអញ្ជើញទទួលអំណោយសប្បុរសធម៌របស់ ឧកញ៉ា ទៀង ថៃ និងលោកជំទាវ វណ្ណ លុយ ដែលរួមមាន មីចំនួន ៥កេសធំ, នំចំនួន១០កេស, ទឹកពិសារអេរ៉ូទិចចំនួន ១០០កេស, ម៉ាសN95 ចំនួន ២កេសធំ និងអាល់កុលចំនួន ១៥០ លីត្រ ដើម្បីជួយដល់បងប្អូនកងទ័ពកងពលតូចដឹកជញ្ជូនលេខ៩៩ ដែលកំពុងឈរជើងបំពេញភារៈកិច្ចនៅបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងប្រតិបត្តិការដឹកពលករខ្មែរមកពីប្រទេសថៃ។
ជំនួសមុខឲ្យកងពលតូចដឹកជញ្ជូនលេខ៩៩ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧកញ៉ា ទៀង ថៃ និងលោកជំទាវ វណ្ណ លុយ ដែលបានផ្តល់អំណោយដ៏ថ្លៃថ្លានេះ ចំពោះបងប្អូនកងទ័ព ដែលកំពុងឈរជើងក្នុងប្រតិបត្តិការដឹកពលករខ្មែរមកពីប្រទេសថៃ នៅព្រំដែនកម្ពុជា-ថៃ ដែលនេះគឺជាការបង្ហាញពីការយកចិត្តទុក្ខដាក់ចំពោះសុខទុក្ខ និងការអាណិតស្រឡាញ់បងប្អូនកងទ័ព របស់លោកឧកញ៉ា និងលោកជំទាវទាំងពីរ។
គួរបញ្ចាក់ថា នេះមិនមែនជាលើកទី១ទេ ដែលលោកឧកញ៉ា ទៀង ថៃ និងលោកជំទាវ វណ្ណ លុយ បានជួយដល់កងពលតូចដឹកជញ្ជូនលេខ៩៩ ដោយកន្លងមក លោកឧកញ៉ា និងលោកជំទាវ ក៏តែងតែជួយដល់កងពលតូចលេខ៩៩គ្រប់កាលៈទេសៈ។ ក្នុងនោះដូចជាបានជួយធ្វើផ្ទះស្នាក់នៅដល់បងប្អូនកងទ័ព, រោងដាក់រថយន្ត, ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ, សម្ភារៈប្រើប្រាស់ និងថវិកា ជាច្រើនកន្លងមក៕ រក្សាសិទ្ធិដោយ៖ CEN












