Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីការបរទេសបារាំងថា ខ្លួននឹងមិនមានទំនាក់ទំនងជាមួយរដ្ឋាភិបាលថ្មីតាលីបង់នោះទេ

រដ្ឋមន្ត្រីការបរទេសបារាំងលោក បាននិយាយកាលពីថ្ងៃសៅរ៍មុនពេលធ្វើដំណើរទៅកាន់ប្រទេសកាតានៅថ្ងៃអាទិត្យម្សិលមិញនេះថា ដើម្បីពិភាក្សាពីការជម្លៀសប្រជាជនចេញពីអាហ្វហ្គានីស្ថាននាពេលអនាគតថា ក្រុមតាលីបង់កំពុងកុហក ហើយបារាំងនឹងមិនភ្ជាប់ទំនាក់ទំនងជាមួយរដ្ឋាភិបាលបង្កើតថ្មីនោះទេ។

លោក Le Drian បានថ្លែងនៅលើកញ្ចក់ទូរទស្សន៍ France 5 ថា៖« ពួកគេ(ក្រុមតាលីបង់) បាននិយាយថា ពួកគេនឹងអនុញ្ញាតឱ្យជនបរទេសនិងជនជាតិអាហ្វហ្គានីស្ថានខ្លះចាកចេញពីប្រទេសដោយសេរី ប៉ុន្តែពួកគេនិយាយកុហកទៅវិញទេ» ។

លោកបន្តថា «បារាំងបដិសេធមិនទទួលស្គាល់ ឬមានទំនាក់ទំនងប្រភេទណាមួយជាមួយរដ្ឋាភិបាលថ្មីរបស់ក្រុមតាលីបង់នេះទេ។ យើងចង់ឃើញសកម្មភាពពីពួកតាលីបង់ ហើយពួកគេនឹងត្រូវការកន្លែងដកដង្ហើមសម្រាប់សេដ្ឋកិច្ចនិងទំនាក់ទំនងអន្តរជាតិ។ ហើយនេះវាអាស្រ័យលើពួកគេនោះទេ» ។

ទីក្រុងប៉ារីសបានជម្លៀសប្រជាជនប្រមាណ ៣ពាន់នាក់ចេញពីប្រទេសអាហ្វហ្គានីស្ថាន ហើយបានជួបពិភាក្សាបច្ចេកទេសជាមួយតាលីបង់ដើម្បីអាចចេញដំណើរបន្ថែមទៀត។

លោក Le Drian ដែលកំពុងធ្វើដំណើរទៅរដ្ឋធានីដូហាប្រទេសកាតាកាលថ្ងៃអាទិត្យម្សិលមិញបាននិយាយថា នៅមានជនជាតិបារាំងពីរបីនាក់និងជនជាតិអាហ្វហ្គានីស្ថានពីរបីរយនាក់ដែលមានទំនាក់ទំនងជាមួយបារាំងដែលនៅសល់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន៕

ប្រភព៖ រ៉យទ័រ

×