ថ្មីៗនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Yeefon Koh បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈផុសអំពីប្រវត្តិស្នេហាយ៉ាងវែងអន្លាយ ជាមួយប្រពន្ធរបស់គាត់ឈ្មោះ Jia ning ដែលទទួលបានការចូលចិត្ត ជាង 27k និងចែករំលែក 11k ភ្លាមៗបន្ទាប់ពីការបង្ហោះ ព្រោះថា គ្រប់ៗគ្នាពិតជាចង់បាននូវសេ្នហាដ៏ស្មោះស្ម័គ្រ តស៊ូជាមួយគ្នាបែបនេះ។
រឿងរ៉ាវស្នេហារបស់ពួកគេបានចាប់ផ្តើមដំបូង ដោយ Koh បានចាប់ចិត្តជាមួយ Jia Ning ខណៈដែលពួកគេទាំងពីរនាក់ ស្ថិតនៅក្នុងក្រុមបាល់ទះដូចគ្នា។ កោះបាននិយាយថា “បេះដូងខ្ញុំបានលោតញាប់ញ័រ នៅពេលអ្នកងាកមកញញឹមដាក់ ហើយវាជាស្នេហាគ្រាដំបូង” ។ បន្ទាប់ពីក្លាយជាមិត្តល្អអស់រយៈពេលមួយឆ្នាំ ទីបំផុត Koh បានសារភាពប្រាប់ Ning នៅពេលនោះហើយ គឺទំនាក់ទំនងរបស់ពួកគេក៏បានចាប់ផ្តើមកាន់តែស្និទ្ធ។
Koh បានរៀបរាប់ឲ្យដឹងថា នៅពេលបញ្ចប់ថ្នាក់វិទ្យាល័យ រូបគេបានបរាជ័យចុះឈ្មោះចូលរៀនថ្នាក់បរិញ្ញាបត្រ បើទោះបីជាគាត់ទទួលបានលទ្ធផល 10A ក៏ដោយ។ Koh បាននិយាយថា “អ្នកបានជ្រើសរើសសិក្សានៅ UTAR ដូច្នេះខ្ញុំបានបោះបង់ចោលវគ្គសិក្សានេះ ដែលខ្ញុំស្រឡាញ់ដើម្បីបានទៅចូលរៀននៅ UTAR ជាមួយអ្នកដែរ ព្រោះខ្ញុំដឹងថា ប្រសិនពួកយើងបែកគ្នាក្នុងរយៈពេលកន្លះឆ្នាំ នោះពួកយើងនឹងមានទំនាក់ទំនងឆ្ងាយពីគ្នា”។
ពេញរយៈពេល៤ឆ្នាំ នៃជីវិតនៅសាកលវិទ្យាល័យ ពួកគេក៏ពុំបានជួបមុខគ្នាច្រើននោះដែរ។ Koh បានរៀបរាប់ថា “ខ្ញុំចងចាំនៅពេលដែលពួកយើងច្របាច់គ្រែតែមួយនៅក្នុងបន្ទប់តូចដែលយើងជួល, ពេលដែលយើងចូលរួមក្នុងព្រឹត្តិការណ៍ជាច្រើនជាមួយមនុស្សមួយក្រុមធំៗ ទៅកាន់ Mamak ជាមួយគ្នា សិក្សាជាមួយគ្នា”។ នៅពេល Koh ជាប់រវល់ជាមួយព្រឹត្តិការណ៍សាលា ពួកគេបានឈ្លោះប្រកែកគ្នាជាច្រើនដង ប៉ុន្តែនៅតែមិនបោះបង់គ្នាឡើយ។
ដោយសារពួកគេមានវគ្គសិក្សា និងរយៈពេលចុះកម្មសិក្សាខុសៗគ្នា Koh បានបោះបង់ឱកាសដើម្បីចូលបម្រើការងារនៅកក្រុមហ៊ុនធំៗ ព្រោះតែដើម្បីស្នាក់នៅឯ Kampar ជាមួយ Ning។ Koh និយាយថា “ខ្ញុំបាននិយាយថា ប្រសិនបើពួកយើងអាចឆ្លងកាត់ជីវិតនៅសាកលវិទ្យាល័យរយៈពេល ៤ ឆ្នាំជាមួយគ្នា នោះយើងនឹងស្លៀកសម្លៀកបំពាក់បញ្ចប់ការសិក្សាថតរូបជាមួយគ្នា និងលើសពីនេះ ក៏ចង់ឃើញអ្នកគឺជាមនុស្សម្នាក់ដែលនឹងស្លៀកពាក់រ៉ូបអាពាហ៍ពិពាហ៍ផងដែរ”។
កាលពីដើមឆ្នាំនេះ Ning ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយសារតែផលប៉ះពាល់នៃថ្នាំបំបាត់ការឈឺចាប់ ដែលប៉ះពាល់ដល់ក្រពះ និងតម្រងនោមរបស់នាង។ Koh បានរួមដំណើរជាមួយនាងគ្រប់ពេល និងមើលថែមិត្ដស្រីរបស់គាត់នៅក្នុងមន្ទីរពេទ្យ រហូតទាល់តែនាងជាសះស្បើយពីជំងឺ។
Koh បាននិយាយលេងសើចថា “ខ្ញុំបានគេងក្បែរគ្រែអស់រយៈពេល ៥ ថ្ងៃ ដោយមិនបានចេញពីមន្ទីរពេទ្យ ដោយឡានរបស់គាត់បានចតជាច្រើនថ្ងៃ ហើយថ្លៃចតរថយន្តត្រូវបានបូកសរុប ១២២ រ៉ង់ហ្គីត។ ហើយនៅពេលនោះ មិត្ដស្រីរបស់គាត់ Ning ក៏បានទទួលសារពីម្តាយរបស់នាងដោយនិយាយថា “យាយរបស់ខ្លួនបានយល់ព្រម ឲ្យពួកគេទាំងពីរអាចរៀបការជាមួយគ្នាបាន” ដែលធ្វើឱ្យពួកគេទាំងពីររំភើបចិត្តយ៉ាងខ្លាំង។
អ្វីដែលបានកើតឡើងបន្ទាប់ គឺជាអ្វីដែល Koh បានស្នើសុំមិត្តស្រីរៀបការនៅក្នុងមន្ទីរពេទ្យ ហើយនាងក៏យល់ព្រម។ Ning បាននិយាយថា “ខ្ញុំមិនដែលរំពឹងថាសំណើរៀបការនឹងកើតឡើងនៅក្នុងមន្ទីរពេទ្យទេ។
Koh បាននិយាយថាទំនាក់ទំនងរយៈពេល ៨ ឆ្នាំនេះ មិនងាយស្រួលនោះទេ។ សេចក្តីស្រឡាញ់របស់យើងមិនត្រឹមតែផ្អែកលើការយោគយល់គ្នា ភាពជាដៃគូ និងការអត់ឱនឱ្យគ្នាទៅវិញទៅមកប៉ុណ្ណោះទេ តែវាក៏ផ្អែកលើការតស៊ូជាមួយគ្នារាប់មិនអស់ផងដែរ។ លោកបានបន្ថែមថា ការស្រលាញ់នរណាម្នាក់ គឺងាយស្រួល ប៉ុន្តែអ្វីដែលធ្វើឱ្យទំនាក់ទំនងទទួលបានជោគជ័យ គឺត្រូវស៊ូទ្រាំជាមួយបុគ្គលនោះ ក៏ដូចជាការបង្ហាញក្តីស្រឡាញ់ដោយមិនត្រឹមតែពាក្យសំដីទេ តែតាមរយៈសកម្មភាពពីទង្វើល្អរបស់យើងផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
























