Tuesday, May 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសដែលប៉េអឹមចាប់ មានបទបទល្មើសច្រើន​ជាប់​ខ្លួន តាម​ពិត​អតីតផ្កាយ៣​ហ្នឹង​សោះ និង​ពេល​ដឹងរឿង​នេះ រឹត​តែ​នឹក​ស្មាន​​មិន​ដល់

នេះជារឿងមួយដ៏មិននឹកស្មាន ខណៈដែលបានដឹងថា បុគ្គលជាអតីតមន្រ្តីផ្កាយ៣ ដែលធ្លាប់មានបទល្មើសជាច្រើន ឈ្មោះ ឡេង ប៊ុនស្រ៊ី បានត្រូវសមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនខ្លួនទៅកាន់តុលាការកាលពីរសៀលថ្ងៃទី១០​ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីហិង្សាក្នុងគ្រួសារ, បង្ខាំងមនុស្សដោយចេតនាទុច្ចចរិត ក្នុងគោលបំណងគំរាមទារប្រាក់ពីប្រពន្ធរបស់ខ្លួន, កាន់កាប់អាវុធដោយខុសច្បាប់ និងថែមទាំងរំលោភសេពសន្ថវៈ ទៅលើកូនស្រីចុង។

ជនសង្ស័យឈ្មោះ ឡេង ប៊ុនស្រ៊ី ភេទប្រុស អាយុ ៥៦ ឆ្នាំ មានស្រុកកំណើត ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម ត្រូវបានដឹងថា បានចាប់ដៃគ្នាជាប្តីប្រពន្ធ ដែលជាស្រ្តីម្នាក់មេម៉ាយកូន៥ កាលពីចុងឆ្នាំ២០១១។ លុះដល់ចុងឆ្នាំ២០១៩ ជនសង្ស័យបានដាក់ពាក្យបណ្តឹងនៅតុលាការ ដើម្បីសុំលែងលះប្រពន្ធ និងចែកទ្រព្យសម្បត្តិគ្នា ប៉ុន្តែជនសង្ស័យបែរជាប្រាប់ប្រពន្ធថា ខ្លួនបានដាក់បណ្តឹងព្រហ្មទណ្ឌឲ្យតុលាការចាប់ប្រពន្ធដាក់គុក បើប្រពន្ធចង់រួចបណ្តឹង ត្រូវធ្វើកិច្ចព្រមព្រៀងលែងលះគ្នាដោយស្ម័គ្រចិត្ត ចែកទ្រព្យសម្បត្តិគ្នាពាក់កណ្តាលរួមមានដីធ្លីនៅអង្គស្នួលចំនួន២កន្លែង និងផ្ទះនៅអូរបែកក្អម១កន្លែង និងព្រមទាំងត្រូវសងលុយឲ្យជនសង្ស័យ ១៨ ម៉ឺនដុល្លារ ថែមទៀត នៅពេលណាដែលលក់ដីដាច់ នៅឯខេត្តសៀម ដែលជាទ្រព្យផ្ទាល់របស់ប្រពន្ធ។

តែទោះយ៉ាងណា អតីតផ្កាយ៣ពូកែក្រឡាស់សម្តីរូបនេះ ស្រាប់តែពេលចូលតុលារ ទើបប្រពន្ធដឹងថា ប្តីខ្លួន ពុំមែនប្តឹងរឿងព្រហ្មទណ្ឌ ចាប់ខ្លួនដាក់គុកដូចការគំរាមរបស់ប្តីឡើយ គឺប្តឹងលែងលះទៅវិញ ដូច្នេះ ប្រពន្ធក៏មិនព្រមយកកិច្ចព្រមព្រៀងបែងចែកទ្រព្យ និងសងលុយឲ្យជនសង្ស័យនោះប្រគល់ទៅឲ្យតុលាការទេ។ ក្រោយមក ជនសង្ស័យជាប្ដី បានហៅប្រពន្ធមកគំរាម ដោយដាក់កាំភ្លើងលើតុ ហើយគំរាមថាបើមិនយកកិច្ចព្រមព្រៀងនេះទៅដាក់ឲ្យតុលាការទេ ប្រយ័ត្ន កូនកំព្រាអត់ម្ដាយ។

ប៉ុន្តែ ដោយសារពួកគេរស់នៅជាមួយគ្នា ពុំមានអេតាស៊ីវិល តុលាការបានលើកចោលការទាមទារសុំឈប់រស់នៅជាអនិតិសង្វាស របស់ដើមចោទ តែឲ្យអនុវត្តកិច្ចព្រមព្រៀងដែលប្តីបានបង្ខំឲ្យប្រពន្ធធ្វើ មុនចូលតុលាការទៅវិញ។ ហើយនៅខែឧសភា ឆ្នាំ២០២០ ជនសង្ស័យបានសុំប្រពន្ធ ត្រូវរូវគ្នាវិញ និងបានចុះអេតាស៊ីវិលជាមួយគ្នាដើម្បីបញ្ជាក់ចិត្តស្មោះ។

តែទោះយ៉ាងណា ស្រាប់តែនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ ជនសង្ស័យ បានបង្ខំឲ្យប្រពន្ធរកលុយមកឲ្យខ្លួនចំនួន ១៨ ម៉ឺនដុល្លារ តាមកិច្ចព្រមព្រៀងដែលខ្លួនបានធ្វើជាមួយគ្នា មុនពេលចុះអេតាស៊ីវិល តែប្រពន្ធមិនព្រមឲ្យលុយនោះ ក៏បង្កជាជម្លោះឈានទៅដល់ការប្រើហិង្សា ហើយជនសង្ស័យ ក៏បានដេញប្រពន្ធចេញពីផ្ទះ ប្រពន្ធក៏បានមកដាក់ពាក្យបណ្តឹងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ​ក៏បានផ្ទុះរឿងបែកធ្លាយកាន់តែខ្លាំងតែម្តង។

ជាក់ស្តែង នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចទទួលបានការសុំអន្តរាគមន៍ពីស្រ្តីជាប្រពន្ធបន្ថែមថា កូនរបស់គាត់២នាក់ ត្រូវបាជនសង្ស័យបង្ខាំងទុកក្នុងផ្ទះ។ បន្ទាប់មក មន្ត្រីជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានចុះទៅពិនិត្យជាក់ស្តែង នៅចំណុចផ្ទះលេខ៤៩ ផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងរកឃើញថា ជនសង្ស័យពិតជាបានចាក់សោរបង្ខាំងមនុស្ស២នាក់ខុសច្បាប់ប្រាកដមែន ដែលត្រូវជាកូនចុង ដោយក្នុងនោះមានម្នាក់ជាអនិតិជន។

ជនសង្ស័យឈ្មោះ ឡេង ប៊ុនស្រ៊ី ត្រូវបានសមត្ថកិច្ចចាប់ខ្លួនព្រលប់ថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២១ និងមកកាន់ការិយាល័យដើម្បីបំភ្លឺ។ តែអ្វីដែលមិននឹកស្មានដល់នោះ គឺក្នុងអំឡុងពេលសាកសួរ ស្រាប់តែកូនស្រីចុងរបស់ជនសង្ស័យ បានបង្ហើបថា នាងក៏ជាជនរងគ្រោះ ធ្លាប់ត្រូវបានជនសង្ស័យជាឪពុកចុង ចា.ប់រំ.លោ.ភផងដែរ តែនាងមិនហ៊ានប្រាប់អ្នកណាទេ ព្រោះជនសង្ស័យបានគំរាមថា នឹងស.ម្លា.ប់ចោល។ ហើយម្យ៉ាងវិញទៀត ជ.ន.ស.ង្ស័.យធ្លាប់មានប្រវត្តិជា.ប់គុ.ក០៦ឆ្នាំ ពីបទស.ម្លា.ប់មនុស្សពីមុនមក និងតែងតែបង្កអំពើហិ.ង្សាក្នុងគ្រួសារ ជារឿយៗ និងព្រមទាំងមានកាំ.ភ្លើ.ងខ្លីមួយដើមទៀតផង។

គួរបញ្ជាក់ថា ជនសង្ស័យ ឡេង ប៊ុនស្រ៊ី នេះ គឺធ្លាប់មានរឿងអាស្រូវជាច្រើននៅតាមខេត្ត និងជាពិសេស គឺរឿងហ៊ានប្រើត្រកូលថ្នាក់ដឹកនាំ ទៅឆបោកលុយប្រជាពលរដ្ឋ ដែលចង់ធ្វើទាហាន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×