កាលពីពេលកន្លងទៅថ្មីៗនេះ អ្នកលេងបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈបានឃើញបុរសម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បានបង្ហោះរូបថតរបស់ខ្លួន ដោយភ្ជាប់ជាមួយរូបអ្នកនាង ដេត ម៉ាលីណា ដែលជាអតីតភរិយារបស់លោក ឌួង ឆាយ យ៉ាងចំហរ។
ក្នុងនោះ បុរសរូបនេះបានភ្ជាប់សារប្រើសុទ្ធតែពាក្យអូនបងគួរឲ្យចាប់អារម្មណ៍បែបនេះថា៖ «មុននឹងបងសំរេចចិត្តថា (រូបនាគ) បងផុសរូបអូនម្តងនេះ គឺបងបានសំរេចចិត្តថាព្រមទទួលបញ្ហាគ្រប់បែបយ៉ាងទំាងអស់ (ហង្សហើយនិងនាគ គឺជាគូពីបុព្វេមក ជឿបងចុះ ស្អីក៏បងមិនខ្លាចដែរ តែបងខ្លាចតែម្យ៉ាងគត់ គឺបងខ្លាចតែអូនយំហ្នឹងហ្មងមែនតាស់) បងមិនមែនជាមនុស្សពូកែ ឬក៏អស្ចារ្យស្អីនោះទេ គ្រាន់តែបងជាមនុស្សដែលមិនងាយចុះចាញ់គេងាយៗ នាគ»។
ពិតណាស់ សាររបស់បុរសរូបនោះ ត្រូវបានចែករំលេក រហូតលេចធ្លាយដល់អ្នកនាង ដេត ម៉ាលីណា ភ្ញាក់ផ្អើលជាខ្លាំង។ ភ្លាមៗនោះ អ្នកនាង ដេត ម៉ាលីណា ក៏បានភ្ជាប់រូប screenshot សាររបស់បុរសរូបនេះ និងសរសេរប្រាប់ទៅវិញយ៉ាងដូច្នេះថា៖ «ថ្ងៃនេះមានរឿងចង់និយាយតេីបងប្អូនពូមីង គិតយ៉ាងម៉េចដែរ ហេីយចំពោះរឿងហង្ស និងនាគ តេីម្នាក់ណាជាហង្សម្នាក់ណាជានាគ? ហេីយរឿងមួយទៀតដែលគាត់និយាយថា និងមិនធ្វេីអោយខ្ញុំយំ ហេីយខ្ញុំចង់ប្រាប់គាត់ថាខ្ញុំឥឡូវយំមិនចេញទឹកភ្នែកទេ»។
នៅមិនទាន់ចប់ទេ គឺនៅថ្ងៃដដែលនោះផងដែរ អ្នកនាង ដេត ម៉ាលីណា ក៏បានបង្ហោះរូបភាពមួយសន្លឹក ដោយនៅក្នុងដៃរបស់អ្នកនាង កាន់បង្កង ហើយថែមទាំងនិយាយយ៉ាងខ្លីបែបនេះថា៖ “ចង់ញាំបង្កង រឺក៏ចង់ញាំហង្ស”។
ក្រោយពីបានឃើញការឆ្លើយតបរបស់អ្នកនាង ដេត ម៉ាលីណា ទៅកាន់បុរសនោះយ៉ាងចាក់ដោតបែបនេះ ធ្វើឲ្យហ្វេនៗរបស់អ្នកនាង បានទម្លាយអារម្មណ៍ពិតចេញមកថា៖ «ឃេីញហេីយហួសថ្លែង, ញ៉ាំបង្កងហេីយ សម្ដីមាសបង គ្មានសំណាងបានញាំហង្សរ៉េ, ចេះកំប្លែងទៀតចេៗ, ចេះដុតទៀតជំទាវបង, មានន័យណាស់, សុំគាំងយោបល់ហេីយជែ,…. »៕ រក្សាសិទ្ធិដោយ៖ លឹម ហុង











