Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុនបានផ្ញើសារព្រមានដល់ប្រជាជនរបស់ខ្លួននៅក្នុងតំបន់អាស៊ានអំពីការវាយប្រហារ ភេរវកម្មណាមួយ

រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន បានបង្ហាញពីការព្រមានទៅកាន់ប្រជាជនរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមជាមួយនឹងប្រជាជនជប៉ុនដែលរស់នៅក្នុងប្រទេសថៃ ដែលនៅទីនោះអាចងាយស្រួលចំពោះការវាយប្រហារភេរវកម្មណាមួយក្នុងតំបន់។ នេះបើតាមរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។

ការព្រមាននេះបានដកស្រង់របាយការណ៍ចារកម្មមួយបាននិយាយថា អាចនឹងមានការវាយប្រហារដែលអាចកើតមានទៅកន្លែង​បូជាសាសនា និងកន្លែងជួបជុំធំ ៗ នៅក្នុងតំបន់។ ការព្រមាននេះធ្វើឡើងទៅកាន់បណ្តាប្រទេសនៅអាស៊ានរួមមាន ថៃ ហ្វីលីពិន សិង្ហបុរី និងម៉ាឡេស៊ី។

រដ្ឋមន្ត្រីការបរទេសថៃបានធ្វើការទំនាក់ទំនងទៅកាន់ស្ថានទូតជប៉ុនប្រចាំប្រទេសថៃដោយបានសាកសួរមន្ត្រីទូត ដើម្បីឱ្យពួកគេជួយពន្យល់ជុំវិញការលើកឡើងអំពីការព្រមានខាងដើមនេះ។ ប៉ុន្តែស្ថានទូតបានឆ្លើយថា នេះគឺការណែនាំពីក្រសួងការបរទេសក្នុងទីក្រុងតូក្យូតាមរយៈការផ្ញើសារទៅកាន់ប្រជាជនខ្លួន។

លោក Tanee Sangrat អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងជាអ្នកនាំពាក្យក្រសួងការបរទេសថៃបានលើកឡើងថា៖« រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនមិនបានបង្ហាញអំពីប្រភពនៃការព្រមាននោះនៅឡើយទេ ហើយស្ថានភាពជប៉ុនក៏មិនទាន់មានព័ត៌មានណាមួយសម្រាប់បញ្ជាក់នោះដែរ។

លោក Tanee បាននិយាយថា ការព្រមានស្រដៀងគ្នានេះត្រូវបានផ្ញើតាមអ៊ីមែលទៅកាន់ប្រទេសមីយ៉ាន់ម៉ា ប្រទេសសិង្ហបុរី និងនករទេសឥណ្ឌូនេស៊ីផងដែរ៕ ប្រភព៖ Thai Enquirer

×