ឆ្នាំជូត ៖ រាសីល្អមធ្យម។ មានឱកាសល្អក្នុងការងារ អាចបង្កើតបានរបត់ថ្មីក្នុងបុព្វហេតុ , កុំឲ្យខកខាន។ ឱកាសវិនិយោគល្អជួយឲ្យអ្នកឆាប់កើនចំណូល។ មនោសញ្ចេតនាអ្នកនៅលីវគួរសកម្មចេញក្រៅចូលរួមសកម្មភាពសមូហភាពដើម្បីបង្កើនថែមទំនាក់ទំនង។ ទិសនាំលាភ គឺទិសពាយ័ព្យ តំណមទិសខាងត្បូង ។ ពណ៌សំណាង ផ្ទៃមេឃ។ អ្នកជួយយកអាសា ឆ្នាំខាល៕
ឆ្នាំឆ្លូវ ៖ រាសីឡើងខ្ពស់ ។ ការងាររបស់អ្នកឆ្នាំឆ្លូវរីកចម្រើនខ្លាំង មានឱកាសចុះកិច្ចសន្យាជាមួយដៃគូថ្មី។ ភ័ព្វសំណាងមកដល់ គួរជួបមិត្តភក្តិនឹងមានឱកាសទាញទ្រព្យចូល។ មនោសញ្ចេតនាផ្អែមល្ហែម សុភមង្គល។ ទិសនាំលាភ គឺទិសពាយ័ព្យ ប្រយ័ត្នទិសនិរតី។ ពណ៌ល្អពណ៌ខៀវ។ អ្នកជួយយកអាសា ឆ្នាំកុរ៕
ឆ្នាំខាល ៖រាសីល្អមធ្យម ។ ចង់ទទួលបានសមិទ្ធផលការងារដូចបំណងអ្នកឆ្នាំខាលចាំបាច់ត្រូវប្រមូលផ្តុំកម្លាំងកាយចិត្តជាងមុន។ ថ្ងៃនេះមានលទ្ធភាពក្តាប់ឱកាសវិនិយោគយ៉ាងល្អ អាចប្រែក្លាយឱកាសទៅជាប្រាក់ចំណូល។ មនោសញ្ចេតនាចង់ឲ្យទំនាក់ទំនងរីកចម្រើនអ្នកត្រូវតែម្ចាស់ការបង្ហាញការយកចិត្តទុកដាក់ គិតគូរចំពោះដៃគូឲ្យបានច្រើន។ ទិសនាំលាភ គឺទិសខាងត្បូង ប្រយ័ត្នទិសជើង។ ពណ៌ល្អគឺពណ៌ស។ អ្នកជួយយកអាសា ឆ្នាំចរ៕
ឆ្នាំថោះ ៖ រាសីស្រុតចុះ។ ថ្ងៃនេះស្មារតីធ្វើការមិនខ្ពស់នាំឲ្យឥទ្ធិពលដល់វឌ្ឍនភាពការងារ ត្រូវយកចិត្តទុកដាក់ដល់ទំនាក់ទំនងជាមួយមិត្តរួមអាជីប ដើម្បីបញ្ចៀសការប៉ះទង្គិចពាក្យសំដីពុំគួរឲ្យមាន។ ពុំមានឱកាសរកប្រាក់ដូច្នេះគួរប្រមូលផ្តុំធ្វើកិច្ចការឲ្យបានល្អ។ មនោសញ្ចេតនាអារម្មណ៍ខកស្នេហ៍ដិតដាមក្នុងចិត្តធ្វើឲ្យអ្នកនឿយណាយបំផុត។ ទិសនាំលាភ គឺទិសពាយ័ព្យ តំណមទិសអាគ្នេយ៍ ។ ពណ៌ល្អ គឺពណ៌ស។ អ្នកជួយយកអាសា ឆ្នាំចរ៕
ឆ្នាំរោង ៖ រាសីស្រុតចុះ។ ដោយសារភាពឆេវឆាវរបស់អ្នកធ្វើឲ្យការងារកាន់តែស្មុគស្មាញឡើង។ ថ្ងៃនេះលំបាកមានឱកាសរកចំណូលមិនត្រូវអស់ក្តីសង្ឃឹម។ មនោសញ្ចេតនា ពេលខ្លះក្តៅ ពេលខ្លះត្រជាក់ធ្វើឲ្យមនោសញ្ចេតនាពិបាករីកចម្រើនទៅមុខ។ ទិសនាំលាភ គឺទិសខាងលិច តំណមទិសកើត។ ពណ៌នាំសំណាងគឺស។ អ្នកជួយយកអាសា ឆ្នាំវក៕
ឆ្នាំម្សាញ់ ៖ រាសីឡើងខ្ពស់។ ការងារមានសំណាងបានជួបអ្នកចិត្តធម៌ទំនុកបម្រុងហេតុនេះគ្រប់យ៉ាងដំណើរការទៅដោយងាយស្រួល។ មានលាភធំចូលផ្ទះ។ មនោសញ្ចេតនាមានភាពកក់ក្តៅសុខដុមនឹងគ្នា។ ទិសនាំលាភ គឺទិសខាងកើត តំណមទិសខាងលិច ។ ពណ៌នាំសំណាង ពណ៌ស ។ អ្នកជួយយកអាសាឆ្នាំរកា៕
ឆ្នាំមមី ៖ រាសីស្រុតចុះ។ ថ្ងៃនេះការងារគ្រប់យ៉ាងត្រូវធ្វើដោយប្រយ័ត្នប្រយែង គួរកសាងទំនាក់ទំនងល្អជាមួយអ្នករួមការងារដើម្បីបញ្ចៀសការយល់ច្រឡំនឹងគ្នា។ ត្រូវរក្សាស្មារតីឲ្យភ្លឺស្វាងកុំដោយសារតែការលោភលន់ផលប្រយោជន៍ចំពោះមុខនាំឲ្យបាត់បង់ឱកាសរកចំណូលធំ។ មនោសញ្ចេតនារាសីកំពុងខ្សោយ ត្រូវខំសង្កត់ចិត្តកុំបង្ករឿងឈ្លោះប្រកែកគ្នា។ ទិសនាំលាភ គឺទិសខាងឦសាន តំណមទិសខាងត្បូង។ ពណ៌នាំសំណាង គឺពណ៌ស។ អ្នកយកអាសាឆ្នាំចរ៕
ឆ្នាំមមែ ៖ រាសីស្រុតចុះ។ ឱកាសពាណិជ្ជកម្មនឹងមកដល់អ្នក ប៉ុន្តែត្រូវជ្រើសរើសអ្នកសហការឲ្យបានសមស្រប។ បង្អួតភាពមានបានរបស់ខ្លួន ព្រោះនឹងធ្វើឲ្យជនអាក្រក់មានបំណងមិនល្អមកលើអ្នក។ មនោសញ្ចេតនា ផ្លូវចិត្តមិនល្អប្រសើរ ងាយមួរម៉ៅដាក់គ្នា។ ទិសនាំលាភ គឺទិសត្បូង តំណមទិសខាងជើង ។ ពណ៌នាំសំណាងគឺពណ៌ក្រហម។ អ្នកជួយយកអាសាគឺឆ្នាំម្សាញ់៕
ឆ្នាំវក ៖ រាសីឡើងខ្ពស់។ មានឱកាសថ្មីក្នុងការងារ ត្រូវប្រឹងប្រែងកុំឲ្យខកខាន។ ថ្ងៃនេះរកអ្វីក៏ទទួលបានផលមកវិញដូចបំណងដែរ។ មនោសញ្ចេតនាផ្អែមល្ហែមកក់ក្តៅ។ ទិសនាំលាភ ទិសខាងជើង តំណមទិសខាងត្បូង។ ពណ៌នាំសំណាង គឺពណ៌ស។ អ្នកជួយយកអាសា គឺឆ្នាំរោង៕
ឆ្នាំរកា ៖ រាសីល្អមធ្យម ។ កុំសុភាពរាបសាពេក ពេលណាចាំបាច់ត្រូវហ៊ានបញ្ជាក់ឲ្យថ្នាក់លើឃើញទើបមានឱកាសបង្ហាញសមត្ថភាពរបស់ខ្លួន។ មានឱកាសវិនិយោគល្អ ទទួលបានចំណូលជាហូរហែ។ មនោសញ្ចេតនាកុំសំចៃពាក្យសរសើរសម្រាប់ដៃគូ ព្រោះវាជាស្ពានចម្លងឲ្យអ្នកទាំង២កាន់តែខិតចូលជិតគ្នា។ ទិសនាំលាភ គឺទិសអាគ្នេយ៍ តំណមទិសខាងពាយ័ព្យ។ ពណ៌នាំសំណាង គឺពណ៌ស។ អ្នកជួយយកអាសា គឺឆ្នាំរោង៕
ឆ្នាំចរ ៖ រាសីល្អមធ្យម ។ បច្ចុប្បន្នពុំទាន់មានឱកាសដើម្បីកែប្រែឲ្យប្រសើរឡើងការងារសព្វថ្ងៃ ត្រូវរង់ចាំសិន កុំនឿយណាយ។ គួរវិនិយោគក្នុងទម្រង់តូច ទោះបីចំណេញមិនច្រើន តែសុវត្ថិភាព។ មនោសញ្ចេតនាអ្នកនៅលីវមានឱកាសបានជួបមនុស្សដែលខ្លួនប្រាថ្នាចង់ជួបត្រូវម្ចាស់ការក្នុងរឿងមនោសញ្ចេតនា ទើបសង្ឃឹមរីកចម្រើនទៅមុខ។ ទិសនាំលាភ គឺទិសខាងត្បូង តំណមទិសខាងលិច។ ពណ៌ល្អ គឺពណ៌ផ្ទៃមេឃ។ អ្នកជួយយកអាសា ឆ្នាំខាល ៕
ឆ្នាំកុរ ៖ រាសីស្រុតចុះ។ ការងារជួនកាលភាពស្មោះត្រង់អាចបង្កទំនាស់ជាមួយមិត្តរួមការងារ ព្យាយាមលាក់លៀមខ្លះ ដើម្បីបញ្ចៀសរឿងរ៉ាវ។ ថ្ងៃនេះចេញក្រៅផ្ទះកុំយកលុយកាក់ ឬទ្រព្យមានតម្លៃតាមខ្លួនច្រើន។ មនោសញ្ចេតនាជួនកាលគ្រាន់តែកាយវិការ ទង្វើយកចិត្តដាក់តិចតួច តែស្មោះត្រង់នឹងមានប្រសិទ្ធភាពជាងច្រើនប្រៀបនឹងពាក្យសម្តី។ ទិសនាំលាភគឺទិសលិច តំណមទិសអាគ្នេយ៍។ ពណ៌ល្អ ពណ៌ស។ អ្នកជួយយកអាសា គឺឆ្នាំឆ្លូវ៕